ព័ត៌មានជាតិ

រថយន្តមួយគ្រឿងឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបើកបុកបង្គោលស្លាកសញ្ញាចរាចរណ៍ និងបង្គោលភ្លើងបំភ្លឺផ្លូវ

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៤៥នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវវិមានឈ្នះៗ កែង និងច្រកចូលក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីរថយន្តបើកវ៉ាជែករេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍ ២ដើម និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្ដាលឲ្យរថយន្តឆេះ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក កាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2C-3545 ធ្វើដំណើរពីជើងទៅត្បូងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានវ៉ារថយន្តមួយគ្រឿងទៀត ហើយរេចង្កូតជ្រុលទៅបុកខឿនពុះចែកទ្រូងផ្លូវ ខ្ទិចថ្មខឿនអស់ជាច្រើនដុំ និងបង្គោលស្លាក សញ្ញាចរាចរណ៍បាក់រៀបដល់ដីចំនួន ២ដើម ព្រមទាំងបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតអស់មួយដើម បង្កឲ្យរថយន្តឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីកើតហេតុរថយន្តអគ្គិភ័យ ក៏មកដល់មួយគ្រឿងធ្វើការបាញ់ពន្លត់ ឲ្យរលត់តែសំណាងអាក្រក់រថយន្តនោះត្រូវបានឆេះអស់ រីឯម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញវាស់វែងស្ទូចយករថយន្តបង្ក ទៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់