ព័ត៌មានជាតិ

ដែនជំរកសត្វព្រៃពាមក្រសោប

ដែន​ជម្រក​សត្វ​ព្រៃ ពាម​​ក្រសោប​ ​មានទីតាំង​ស្ថិត​នៅភាគ​នរតី​នៃប្រទេស​កម្ពុជា ​តំបន់នេះ​ត្រូវបានគេស្គាល់​វា​សម្បូរទៅដោយព្រៃកោងកាង ​ និង​កោះ​ជាច្រើន​ ដែល​ហ៊ុំ​ព័ទ្ធ ទៅដោយ​ព្រៃព្រឹក្សា​។​

ដែនជម្រកសត្វព្រៃពាម​​​ក្រសោប ​ត្រូវបាន​​ការពារ​ដោយ​រដ្ឋាភិបាល​កម្ពុជា ​ស្ថិតនៅ​ទឹកដីកោះកុង ​វា​ប្រព័ន្ធ​អេកូ​ និងព្រៃកោងកាង ​តែមួយគត់ ​ដែលមាន​ទំហំ ២៣៧៥០ ហិកតា ​និង ​មានមនុស្ស​​រស់នៅ​ជុំវិញ ​ព្រំដែន​​មិនតិចជាង ១ ម៉ឺននាក់​។​នេះបើតាម​ឯកសាររបស់ វីគីភីឌា​។​

ដែន​ជម្រកសត្វព្រៃ ពាម​ក្រសោប ​បានផ្តល់​​នូវ​លក្ខណ្ឌ​អនុគ្រោះ​ សម្រាប់ការ​នេសាទ និងធន​ធានផ្សេងៗ ។ មនុស្ស​ជាច្រើន ​​ដែលរស់នៅ​ទីនេះ ​​ប្រកប​របរ​អាជីវកម្ម ​និងការស់នៅ​របស់ពួកគេ​ ដោយ​អាស្រ័យ​លើធន​ធាន​ធម្មជាតិ​ដែល​មាន​នៅតំបន់នេះ ដូចជា​វារីវប្បកម្ម និងការផលិតធ្យូងធំៗ៕​
800px-Mandrove_Trail_at_Peam_Krasop_Wildlife_Sanctuary

មតិយោបល់