នៅព្រឹកថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៤នេះ ឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ ដែលដឹកនាំដោយលោក ម៉ុរី ម៉ុតុគីគឹអុ នាយកវិទ្យាស្ថាន វាយនភណ្ឌប្រពៃណីខ្មែរ ចូលជួបសម្តែងការគួសម និង ពិភាក្សាការងារមួយចំនួន អំពីការអភិរក្សវិស័យវាយនភណ្ឌ ប្រពៃណីខ្មែរ នៅក្នុងការិយាល័យផ្ទាល់របស់ឯកឧត្តមនៅរដ្ឋបាលសាលាខេត្ត ។
មានប្រសាសន៍នោះដែរលោក ម៉ុរី ម៉ុតុគីគឹអុ បានបញ្ជាក់អំពីគោលបំណង របស់ក្រុមប្រតិភូ ដែលជាអង្គការ មួយដែលបានបង្កើតឡើង ដើម្បីចូលរួមចំណែកថែរក្សា និងអភិរក្សវិស័យវាយនភណ្ឌប្រពៃណីខ្មែរ និង បានជួយបណ្តុះ បណ្តាលជំនាញការត្បាញសូត្រ និង របៀបការចិញ្ចឹមដង្កូវនាង យកមកធ្វើសូត្រ ជូនដល់ប្រជាពលរដ្ឋក្រីក្រនៅ ខេត្ត សៀមរាប ។ លោកបានបន្តទៀតថា កន្លងមកអង្គការរបស់លោក បានធ្វើការជ្រើសរើសបងប្អូនប្រជាពលរដ្ឋក្រីក្រ និង ក្មេងកំព្រា នៅតាមបណ្តាជនបទ មកធ្វើការបណ្តុះបណ្តាល សិក្សារៀនសូត្រ អំពីជំនាញទាំងនេះ ។ តាមរយៈស្នាដៃ ការត្បាញសូត្រនេះ ក៏ត្រូវបានមានការទទួលស្គាល់ពី បណ្តាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានចូលមកទស្សនា កម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ។ លោក ម៉ុរី ម៉ុតុគីគឹអុ បានបន្តទៀតថា នៅថ្ងៃខាងមុខនេះ វិទ្យា ស្ថានវាយនភណ្ឌប្រពៃណីខ្មែរ និងធ្វើពិធីបុណ្យខួបកូនដង្កូវនាងលើកទី១២ ដែលប្រារព្ធធ្វើឡើងនៅ គម្រោងគតិបណ្ឌិត ពីព្រៃព្រឹក្សា (PWF ) ស្ថិតនៅក្នុង ភូមិជប់សោម ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី១៥ មីនា ឆ្នាំ២០១៤ នេះ ក្រោមព្រះអធិបតីភាពរបស់ សម្តេច ស៊ីសុវត្ថ ជីវ័នមុនីរ័ក្ស ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
មានប្រសាសន៍នោះដែរឯ.ឧ ឃឹម ប៊ុនសុង ក៏បានសម្តែងការកោតសរសើរចំពោះ វិទ្យាស្ថានវាយនភណ្ឌ ប្រពៃណីខ្មែរ ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជា លើការបណ្តុះបណ្តាលមុខជំនាញ បច្ចេកទេស ការត្បាញសូត្រ និង ចិញ្ចឹមកូនដង្កូវនាង ក្នុងការបង្កើនមុខរបរ ការងារជូនដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ។ ឯកឧត្តមក៏បានបន្ត ទៀតថា ការបង្កើនមុខរបរដល់ប្រជាពលរដ្ឋខេត្តសៀមរាប ជាការចូលរួមអនុវត្តនូវគោលនយោបាយ កាត់បន្ថយនូវភាព ក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និង ការបង្កើននូវការងារដល់ប្រជាពលរដ្ឋ ក្រីក្រ ក្មេងកំព្រា ឲ្យមានមុខជំនាញ និង មានការងារធ្វើ ក្នុងការបង្កើននូវសេដ្ឋកិច្ច ជីវភាពក្រុមគ្រួសារផងដែរ ។ ឯ.ឧ ឃឹម ប៊ុនសុង ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាប ជាខេត្តវប្បធម៌ដ៏សម្បូរបែប សម្បូរទៅដោយប្រាង្គប្រាសាទល្បីៗ និង បានកំពុងទាក់ទាញនូវអារម្មណ៍ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។ ម្យ៉ាងទៀតការងារវិស័យតម្បាញសូត្រ ក៏ជាសេវាកម្មមួយ ក្នុងការទាក់ទាញអារម្មណ៍ភ្ញៀវ ក្នុងការជាវយកទៅប្រើប្រាស់ទៀតផង ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះ វិទ្យា ស្ថានវាយនភណប្រពៃណីខ្មែរ ដែលបានធ្វើការពង្រីក និង បណ្តុះបណ្តាល លើជំនាញទាំងនេះទៅដល់មូលដ្ឋាន ក្នុង ចូលរួមក្នងការថែរក្សា និង អភិរក្សនូវតម្បាញសូត្រខ្មែរ ទាំងការត្បាញ និង ការចិញ្ចឹមដង្កូវនាង ដែលប្រជាពលរដ្ឋខ្មែរ យើងបានថែរក្សា អំពីស្នាដៃនៃបុព្វបុរសដូនតាខ្មែរយើងតរៀងមក ដល់ពេល បច្ចុប្បន្ននៅលើទឹកដីអង្គរនេះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
)
មតិយោបល់