ព័ត៌មានជាតិ

IMF៖ សេដ្ឋកិច្ច​អាមេរិក​នៅ​ឆ្នាំ​ក្រោយ​ទំនង​កើន​ឡើង​ឆាប់​រហ័ស​

វ៉ាស៊ីនតោន៖ មូលនិធិ រូបិយវត្ថុអន្តរជាតិ ​(IMF)​ បានបង្កើន​​ការ​ព្យាករ​សេដ្ឋកិច្ច​អាមេរិក​ ថា​នឹង​នៅ​ឆ្នាំក្រោ​យ​នឹង​កើន​លឿន​ជាង​ឆ្នាំ​នេះ​ ដោយ​យោង​តាម​ទិន្នន័យ​ដែល​ផ្ដល់​ឲ្យ​បាន​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​។​

christine-lagarde

អ្នកស្រី Christine Lagarde ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បាន​កោត​សរសើរ​ដល់​ធនាគារ​សហព័ន្ធ​អាមេរិក​ ដែល​បាន​សម្រេច​ចិត្ត​កាល​ពី​សប្ដាហ៍ ​ដើម្បី​ជំរុញ​ឲ្យ​ចាប់​ផ្ដើម​មាន​មាត្រ​ដ្ឋាន​រូបិយ​វត្ថុ​របស់​ខ្លួន​ត្រឡប់​មក​វិញ។​

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ អ្នកស្រី Lagarde បាននិយាយថា “កំណើន​គឺ​កើន​ឡើង។​ អត្រា​គ្មាន​ការងារ​នឹង​ថយ​ចុះ។​ នៅ​ឆ្នាំ ​២០១៤​ សេដ្ឋកិច្ច​អាមេរិក​នឹង​កើន​ឡើង​ខ្ពស់​វិញ”។​

កាលពីខែតុលាកន្លងទៅ IMF បានធ្វើការព្យាករទុកថា សេដ្ឋកិច្ច​អាមេរិក​នៅ​ឆ្នាំ​ក្រោយ​នឹង​កើន ​២,៦​ភាគរយ​ ដោយ​បាន​កើន​ឡើង​ពី​ ១,៦​ភាគរយ​ ប៉ុន្តែ​អ្នក​ស្រី​ប្រធាន ​IMF​ ក៏​បាន​ព្រមាន​ដល់​សភា​អាមេរិក​ផងដែ​រ​ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​វិស័យ​សេដ្ឋកិច្ច ​ហើយ​វា​មិន​មែន​ត្រឹម​តែ​អាមេរិក​​នោះទេ​ សេដ្ឋកិច្ច​ទាំង​សកល​លោក​ក៏​បាន​ការ​ប៉ះ​ទង្គិច​ផង​ដែរ​។​

លោកស្រី Lagarde បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យថា “កិច្ចព្រមព្រៀងថវិកា ​ដែល​ត្រូវ​បាន​ កាត់​បន្ថយ​ នៅ​ចុង​ឆ្នាំ​នេះ ​គឺ​ជា​សញ្ញា​ដ៏​ល្អ​មួយ​ នៃ​ការ​ទទួល​ខុស​ត្រូវ​ គណនេយ្យ​ភាព​ និង​ ការ​ប្រាកដ​និយម”៕​

មតិយោបល់