ថ្ងៃ៖ បើទោះបីជាអ្នកស្រី យីង ឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃប្រទេសថៃបានអំពាវនាវឲ្យមានការស្ងប់ស្ងាត់ និងរង់ចាំការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ ២០១៤ ក្ដី ក៏នៅថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមបាតុករបាននាំគា្នរាប់រយនាក់ទៅធ្វើការហ៊ុំព័ទ្ធផ្ទះរបស់អ្នកស្រី និងទាមទារឲ្យអ្នកស្រីចុះចេញពីតំណែង។

មនុស្សរាប់ពាន់នាក់តវ៉ាប្រឆាំងរដ្ឋាភិបាល នៅថ្ងៃអាទិត្យម្សិលមិញនេះ បាននាំគ្នាតវ៉ា និងហ៊ុំព័ទ្ធផ្ទះរបស់អ្នកស្រីយីងឡាក់ ដោយទាមទារឲ្យអ្នកស្រីចុះចេញពីតំណែងនៅមុនពេលបោះឆ្នោត ដោយសារតែភាពប្រាកដប្រជា។
អ្នកស្រីយីងឡាក់ ព្យាយាមរក្សាភាពស្ងប់ស្ងាត់ដោយរង់ចាំការបោះឆ្នោតមកដល់ ប៉ុន្តែក្រុមអ្នកតវ៉ាមិនចង់អ្នកស្រីយីងឡាក់បន្តតំណែងជានាយករដ្ឋមន្ត្រីទេ ពោលគឺចង់កាត់ផ្ដាច់ឥទ្ធិពលនៃគ្រូសារ ស៊ីណាវ៉ាត្រា ដែលមានលោក ថាក់ស៊ីន ជាបងប្រុស។
ភាពជាប់គាំងផ្នែកនយោបាយនៅក្នុងប្រទេសថៃបានអូសបន្លាយអស់រយៈពេលជាច្រើនសប្ដាហ៍ ហើយបក្សប្រឆាំងមិនបានទុកចិត្តការបោះឆ្នោតនោះទេ ដោយពួកគេបាននិយាយថាពួកគេនឹងធ្វើពហិការ ការបោះឆ្នោត ដោយសារតែប្រព័ន្ធប្រជាធិបតេយ្យនៅក្នងស្រុកថៃមិនត្រឹមត្រូវ៕
មតិយោបល់