ផ្ទះសម្បែងប្រជាជនរាប់ពាន់ខ្នងនៅក្នុងប្រទេសកាណាដានិងភាពខាងជើងនៃប្រទេសអាមេរិកត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនីរហូតដល់ចប់ពិធីបុណ្យណូអ៊ែលដោយសារតែព្យុះទឹកកកមួយដែលបានវាយប្រហារនៅតំបន់នោះតាំងតែពីថ្ងៃអាទិត្យមក។
គិតមកត្រឹមថ្ងៃច័ន្ទម្សិលមិញនេះប្រជាជន 400,000 នាក់នៅភាគខាងកើតកាណាដានិង 280,000 នាក់នៅរដ្ឋមីឈីហ្គេនរបស់អាមេរិកនៅមិនទាន់មានភ្លើងអគ្គិសនីនៅឡើយទេ។ដោយសារតែភាពត្រជាក់ខ្លាំងនិងមិនមានភ្លើងអគ្គិសនីរដ្ឋាភិបាលក្នុងតំបន់បានបើកឲ្យមានមជ្ឍមណ្ឌលជាច្រើនកន្លែងនៅក្នុងទីក្រុងដល់ប្រជាជនដែលមិនមានម៉ាស៊ីនកំដៅប្រើប្រាស់នៅពេលដែលអ្នកជំនាញបានប្រកាសថាសីតុណ្ហភាពចុះទៅដល់ 15 អង្សារក្រោមសូន្យនៅតាមតំបន់ខ្លះនោះ។
យោងតាមរបាយការណ៍មនុស្ស 11 នាក់ហើយដែលបានស្លាប់នៅក្នុងហេតុការណ៍ព្យុះទឹកកកលើកនេះហើយភាគច្រើននៃគ្រោះថ្នាក់បានកើតឡើងនៅតាមផ្លូវធ្វើដំណើរ៕
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/American1_zpscb6e67a4.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/American3_zps70e69811.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/American4_zps94062fd8.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/American5_zps501edc5f.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/American2_zps96d6e691.jpg
មតិយោបល់