ហ្វូងបាតុករដែលព្យាយាមរារាំងបេក្ខជនតំណាងរាស្ត្រក្នុងចុះឈ្មោះឈរបោះឆ្នោតសម្រាប់ខែកុម្ភៈបានទទួលបរាជ័យបើទោះបីជាខ្លួនបានបិទផ្លូវធំៗជាច្រើនកន្លែងនិងស្ថានីយប៉ូលិសផងក៏ដោយ។
ក្រុមហ្វូងបាតុករដែលបានប្រមូលផ្តុំគ្នាយ៉ាងច្រើននៅក្នុងពហុកីឡាដ្ឋាននៅកណ្តាលទីក្រុងបាងកកបានសម្រេចដើរដង្ហែរនិងបិទស្ថានីយប៉ូលិសជាច្រើនកន្លែងដែលជាកន្លែងដែលបេក្ខភាពឈរឈ្មោះបោះឆ្នោតនឹងត្រូវទៅចុះឈ្មោះដើម្បីតំណាងក្នុងការបោះឆ្នោតសាជាថ្មីនាខែកុម្ភៈខាងមុខនេះ។
គួរបញ្ជាកថាអ្នកស្រីយីងឡាក់បានប្រកាសរំលាយសភានិងបង្កើតឲ្យមានការបោះឆ្នោតសាជាថ្មីក្រោយពេលដែលក្រុមប្រឆាំងបានប្រើប្រាស់ហ្វូងបាតុករក្នុងការទាមទារឲ្យមានក្រុមប្រឹក្សាដែលមិនត្រូវបានបោះឆ្នោតមួយក្នុងការគ្រប់គ្រងប្រទេស៕
មតិយោបល់