កណ្តាលៈ ឃាត់ខ្លួនបុរស២នាក់ ពាក់ពន្ធ័ករណី ធ្វើឲ្យខូចខាតដោយចេតនា។
ហេតុការណ៍កើតនៅវេលាម៉ោង១២និង២៥នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ប្រាក់ លីម ភេទស្រី អាយុ៧២ឆ្នាំ មុខរបរ ជរា មានទីលំនៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ២នាក់ ទី១ឈ្មោះ ព្រំ ឡាង ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅផ្ទះលេខ២៨ សង្កាត់អូរឬស្សី ខណ្ឌ៧មករា(អ្នកបញ្ជា) និងទី២ឈ្មោះ ស៊ីវ ចាន់តារា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបរគ្រឿងចក្រ មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (អ្នកប្រព្រឹត្តផ្ទាល់)។ វត្ថុតាងចាប់យក៖ គ្រឿងចក្រ១គ្រឿង ម៉ាកCAT E200B ពណ៌លឿង។
មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ឈ្មោះ ព្រំ ឡាងបានជួលនិងនាំគ្រឿងចក្ររបស់ឈ្មោះ ស៊ីម ចាន់តារា បើកមកចំណុចដី
ម៉ុងដែលមានរបងថ្មរបស់ឈ្មោះប្រាក់ លីម និងបានបញ្ជាឲ្យគ្រឿងចក្រឈ្មោះស៊ីម ចាន់តារា វាយនិងកាយបំផ្លាញរបងចោលអស់ទាំងស្រុង ប្រវែងប្រហែល៦៤ម៉ែត្រកំពស់២ម៉ែត្រ ។
កន្លងមកក្នុងឆ្នាំ២០១៥ ឈ្មោះព្រំ ឡាង ធ្លាប់ធ្វើសកម្មភាពយកម៉ូទ័រស្វានសសរ របងថ្ម របស់ឈ្មោះប្រាក់ លីម ដាក់ទឹកអាស៊ីតក្នុងគោល
បំណងបំផ្លាញរបង និងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ឈ្មោះព្រំ ឡាងបានធ្វើសកម្មភាពវាយបំផ្លាញរបងព្រំដីរបស់ឈ្មោះប្រាក់ លីម បាក់
ចំនួន២ផ្ទាំងបន្ថែមទៀត។
បច្ចុប្បន្នកម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុធ្វើការដកហូតគ្រឿងចក្រនិងនាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់