វៀងចន្ទ៖ រដ្ឋាភិបាលឡាវ គ្រោងនឹងខ្ចីលុយ ២៦៣លានដុល្លារអាមេរិក ពីអន្តរជាតិ និងដៃគូអភិវឌ្ឍន៍សម្រាប់គម្រោងហិរញ្ញវត្ថុឆ្នាំ ២០១៣-២០១៤។ នេះបើយោងតាមកាសែតចេញផ្សាយប្រចាំថ្ងៃ វៀងចន្ទថាមចុះផ្សាយនៅថ្ងៃអង្គារម្សិលមិញ។
គម្រោងទឹកប្រាក់ដែលត្រូវខ្ចីនេះ ត្រូវបានឲ្យដឹងឡើងនៅក្នុងសេចក្ដីប្រកាសផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០១៣-២០១៤។ ក្នុងគម្រោងឆ្នាំ ២០១៣-២០១៤ រដ្ឋាភិបាលគ្រោងនឹងចំណាយថិវកាជាតិស្មើនឹង ២,២ពាន់លានដុល្លារអាមេរិក ខណៈដែលការប្រមូលប្រាក់ចំណូលក្នុងឆ្នាំនេះមានត្រូវបានគេរំពឹងទុកថានឹងមានចំនួន ១,៩ពាន់លានដុល្លារអាមេរិក និងការលក់មូលបត្របំណុលទៅឲ្យក្រុមវិនិយោគិនក្នុងស្រុក និងក្រៅស្រុក ដើម្បីបន្ថែមបាន ៣៧,៥លានដុល្លារអាមេរិក។
យោងតាមប្រភពដដែលបានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមទឹកប្រាក់ ២៦៣លានដុល្លារអាមេរិកនោះ មាន ២២៥លានដុល្លារអាមេរិកជាឱភាពថវិការដ្ឋ។
អ្នកសង្កេតការណ៍ហិរវញ្ញវត្ថុមានទំនុកចិត្តថាកម្រិតឱភាពថវិកានៅស្ថិតនៅក្នុងតារាងមួយដែលអាចទទួលយកបាន ហើយមិនបណ្ដោយឲ្យប៉ះពាល់ដល់ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនៅក្នុងប្រទេសនោះទេ។ គម្រោងវិនិយោគមួយត្រូវបានគេរំពឹងថានឹងឲ្យផលជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំមុខនេះ ដែលនឹងជួយលើកស្ទូយវិស័យសេដ្ឋកិច្ចជាតិឡើងវិញ។
ប្រទេសឡាងបានទទួលការជួយគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ ជាមួយនឹងទឹកប្រាក់ប្រមាណ ៧៧៧លានដុល្លារអាមេរិក ក្នុងជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពេញមួយឆ្នាំ (២០១២-២០១៣)។ ក្នុងនោះមាន ៧២ភាគរយ ជាជំនួយឥតសំណង និងជាកម្ចីការប្រាក់ទាប៕
មតិយោបល់