ម៉ូស្គូ៖ ប្រទេសរស្ស៊ីបានទិញមូលបត្របំណុលរបស់រដ្ឋាភិបាល អ៊ុយក្រែន នូវទឹកប្រាក់ចំនួន ៣ពាន់លានដុល្លារអាមេរិក ដែលនេះជាលើកទី១ ក្ក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីសប្ដាហ៍មុន។ នេះបើយោងតាមសំដីរបស់របស់លោក Dmitry Medvedev នាយករដ្ឋមន្ត្រីរុស្ស៊ី បានឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញ។
លោកនាយករដ្ឋមន្ត្រីរុស្ស៊ី បានថ្លែងឲ្យដឹងថា ទឹកប្រាក់ដែលបានទិញនោះត្រូវបានផ្ទេរទៅឲ្យធនាគារកណ្ដាលរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃចន្ទដើមសប្ដាហ៍។ លោកក៏បានជំរុញឲ្យភាគីទាំងពីរស្ដារឡើងវិញនូវទំនាក់ទំនងទ្វេភាគីទៅលើវិស័យពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច និងការវិនិយោគ។
ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលបត្របំណុលនេះ អំឡុងពេលកិច្ចប្រជុំរវាងលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន និងលោកប្រធានាធិបតីអ៊ុយក្រែន វិកទ័រ យ៉ានូកូវិច កាលពីថ្ងៃទី១៧ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅ។ កិច្ចព្រមព្រៀងនេះ រុស្ស៊ីនឹងចំណាយលុយ ១៥ពាន់លានដុល្លារអាមេរិក ក្នុងការទិញយកបំណុលរដ្ឋាភិបាលអ៊ុយក្រែន និងកាត់បន្ថយតម្លៃនៃឧស្ម័នធម្មជាតិសម្រាប់ប្រទេសអ៊ុយក្រែន៕
មតិយោបល់