យោងតាមប្រភពព័ត៌មាន dodeden ដែលចុះផ្សាយកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៤ បានឲ្យដឹងថា មានករណីដ៏ភ្ញាក់ផ្អើល មួយជាមួយនឹងផលិតផលរោងចក្រ ទឹកផ្លែឈើវិចខ្ចប់កំប៉ុងក្រដាស Malee មានផ្សិតខាងក្នុងកំប៉ុង ។
វាជារឿងហានិភ័យបំផុតសម្រាប់អ្នកដែលប្រើប្រាស់ ទឹកឈើ Malee ដោយមិនបានពិនិត្យឲ្យដិតដល់ ខណៈដែលរឿងមានផ្សិតនៅក្នុងកំប៉ុងនេះ បានផ្ទុះឡើង នៅក្នុងប្រទេសថៃ បានធ្វើឲ្យបណ្តាញសង្គមចាប់អារម្មណ៍លើបញ្ហាចម្រូងចម្រាស់ ដែលជះឥទ្ធិពលដល់សុខភាពខ្លួន ។ បើតាមរូបភាពដែលបង្ហាញពីសំណាក់លេងហ្វេសប៊ុក ផលិតផលទឹកផ្លែឈើ Malee ផុតកណត់នៅថ្ងៃទី ១៣ ខែ ០៥ ឆ្នាំ ២០១៥ ពោលគិតពីថ្ងៃកើតហេតុនៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៤ គឺមានរយៈពេល ៦ ទៅ ៧ ខែ ទៀត ទើបផុតកំណត់ ។
ប្រភពអ្នកលេងហ្វេសប៊ុកក្នុងប្រទេសថៃ បានបញ្ចេញមតិថា បើសិនជាយើង ញ៉ាំផលិតផលនេះ គួរតែ ត្រៀមលុយទុកមុន ដើម្បីព្យាបាលជំងឺផង បើមិនដូច្នោះទេ អ្នកនឹងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ។
នេះគឺជារឿងដ៏រន្ធត់ និងខ្ពើមបំផុត ជាមួយនឹងករណីមានដុះផ្សិតក្នុងដបទឹកផ្លែឈើ ។ផ្សិតនៅក្នុងកំប៉ុងទឹកផ្លែឈើនេះ ដែរ វាអាចបង្កឲ្យមានជំងឺមហារីក ដែលអតិថិជននិយម ទឹកផ្លែឈើមួយនេះ គួរតែប្រុងប្រយ័ត្ន ៕
មតិយោបល់