ព័ត៌មានជាតិ

តារា​វ័យក្មេង​វះកាត់​ស្បែក​តំបន់​សម្ងាត់​ចាស់​ចេញ​រួច​ដាក់​លក់​ថ្លៃ​បំផុត​

បើ​យោង​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​ដែល​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ២៤ ខែ​ធ្នូ​ឆ្នាំ ២០១២ បានឲ្យដឹងថា តារា​វ័យក្មេង​ម្នាក់​មាន​ឈ្មោះ Sydney Leathers វ័យ ២៣ ឆ្នាំ​រស់នៅ​ក្នុង​រដ្ឋ Indiana ត្រូវបាន​គេ​ស្គាល់​ពេញ​ពិភពលោក​ថា​ជា​ស្រី​កំណាន់​របស់លោក Anthony Weiner ដែល​សមាជិក​សភាព​អាមេរិក​។ នៅពេល​ដែល​តារា​ដ៏​ល្បី​នៅក្នុង​កម្មវិធី Farrah Abraham របស់ MTV បាន​បែកធ្លាយ​រឿងអាស្រូវ​របស់​ខ្លួន​នៅ​ចុងខែ​រិ​ច្ឆ​កានេះ នាង​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការលក់ខ្លួន បន្ទាប់​ពី​ការវះកាត់​តំបន់​សម្ងាត់​។ តារា​រូប​នោះ​បាន​និយាយ​ថា​ការវះកាត់​តំបន់​សម្ងាត់​ឲ្យមាន​ភាពស្រស់ស្អាត​មិនមែន​ជា​រឿង​អាមាស់​នោះទេ​។ បន្ទាប់​ពី​ការវះកាត់​នាង​មាន​គំនិត​ដាក់​ដេញថ្លៃ​ស្បែក​ដែល​កាត់​ចេញពី​តំបន់​សម្ងាត់​នោះ​ក្នុង​តម្លៃ​ថ្លៃ​បំផុត​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ទង្វើ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ​ត្រូវបាន​អ្នក​រាល់គ្នា​ដឹងថា​វា​គ្រាន់តែ​ជា​វិធី​មួយ​សម្រាប់​នាង​ដើម្បី​បាំង​មុខ​កុំឲ្យ​អាជីប​សំដែង​របស់​នាង​ត្រូវ​ធ្លាក់​ប្រជាប្រិយ​តែប៉ុណ្ណោះ​៕
weiner

មតិយោបល់