ព័ត៌មានជាតិ

កូនថៅកែការ៉ាស់សាំង បើករថយន្តស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2AZ-5678 បុករ៉ឺម៉កដឹកធ្យូងទាំងព្រឹក

ក្រចេះ: តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកទ្បង់គ្រីស័រ ពណ៌ស ស្លាកលេខ ភ្នំពេញ 2AZ-5678 បើកបុករ៉ឺម៉កដឹកធ្យូងពីក្រោយ ពេញទំហឹង បណ្តាលឲ្យរងការខូចខាត។

កើតហេតុនៅវេលាម៉ោង ៨ និង១៥នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧ ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ ករណីនេះ មិនមានអ្នករងរបួសនោះទេ ហើយមូលហេតុ៖ ដោយសារស្ថានភាពផ្លូវងងឹត។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែង ដោយស្មើគ្នា។

សូមបញ្ជាក់៖ អ្នកបើកបរ ត្រូវគេស្គាល់ថា ជាកូនថៅកែការ៉ាស់សាំងតេលាកន្ទួត៕

មតិយោបល់