លោក Jason Chen អតីតបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនតៃវ៉ាន់ TSMC ត្រូវបានក្រុមហ៊ុនផលិតកុំព្យូទ័រ Acer តែងតាំងជានាយកប្រតិបត្តិថ្មី (CEO) ។
ក្រុមហ៊ុន Acer បានប្រកាសជាផ្លូវការថា លោក Jason Chen នឹងចូលកាន់កាប់តំណែងនាយកប្រតិបត្តិនៅថ្ងៃទី១ខែមករា ឆ្នាំ ២០១៤ ជំនួសលោក J.T.Wang ដែលបានលាឈប់កាលពីប៉ុន្មានសប្ដាហ៍មុន។
Acer ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បីល្បាញមួយក្នុងចំណោមផ្សេងធំៗ ប៉ុន្តែក្រុមហ៊ុននេះបានជួននូវបញ្ហា ដោយបានខាតបង់ប្រាក់ ៤៤៦លានដុល្លារអាមេរិក និងកាត់បន្ថយបុគ្គលិក ៧ភាគរយ។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុនបានឲ្យដឹង៕
មតិយោបល់