ព័ត៌មានជាតិ

HP ចង់​វិល​ចូល​សមរភូមិ​ស្មា​ត​ហ្វូន​វិញ​

​បន្ទាប់ពី​បាន​ទិញ​យក​ក្រុមហ៊ុន Palm និង​បាន​សម្លាប់​ប្រព័ន្ធ​ដំណើរការ webOS មក ក្រុមហ៊ុន HP បាន​បោះបង់​ទីផ្សារ​ស្មា​ត​ហ្វូន​ចោល ទាំង​ដែល Apple និង Samsung មិនទាន់​ល្បីឈ្មោះ​ខ្លាំង​នៅ​លើ​ទីផ្សារ​។ ដោយឡែក​នៅ​ពេល​នេះ ក្រុមហ៊ុន​ដែល​បោះបង់​ទីផ្សារ​ស្មា​ត​ហ្វូន​ចោល​មួយ​នេះ មាន​គម្រោង​ចង់​វិលត្រឡប់​មក​ចូល​ក្នុង​សមរភូមិ​នេះ​ម្ដងទៀត ជាមួយនឹង​ស្មា​ត​ហ្វូន​ថ្មី បច្ចេកវិទ្យា​ថ្មី​។​

​យោង​តាម​សារព័ត៌មាន The Information បានឲ្យដឹងថា ក្រុមហ៊ុន HP ចង់បង្ហាញ Phablet (​ជា​កូនកាត់​រវាង​ស្មា​ត​ហ្វូន និង Tablet) អេក្រង់ ៦​អ៊ីង និង ៧​អ៊ីង ឲ្យបាន​មុន​ឆ្លង​ឆ្នាំ​ថ្មី ពោល​គឺ​នៅ​ចុងឆ្នាំ​នេះ​តែម្ដង​។ គេ​នៅ​មិនទាន់​ដឹង​ថា​វា​មាន​ឈ្មោះ​អ្វី​នោះ​ទេ ប៉ុន្តែ​ដឹងថា​នឹង​មាន​នៅ​លក់​នៅលើ​ទីផ្សារ​មួយចំនួន​ដូចជា ចិន ហ្វីលីពីន និង​ឥណ្ឌា ប៉ុន្តែ​ទីផ្សារ​ធំ​ប្រហែល​ជា​ចិន​។​
​បើទោះបីជា​ព័ត៌មាន​ចចាមអារ៉ាម​មួយ​នេះ​ហាក់ដូចជា​ការពិត​ក្ដី ប៉ុន្តែ​យើង​កុំភ្លេចថា អ្នកស្រី Meg Whitman នាយក​ប្រតិបត្តិ HP បាន​និយាយថា HP នឹង​មិន​បង្ហាញ​ស្មា​ត​ហ្វូន​នៅក្នុង​ឆ្នាំ ២០១៣ នោះទេ​។​

​តើ HP អាច​ប្រកួតប្រជែង​ជាមួយនឹង​បណ្ដា​ក្រុមហ៊ុន​ផ្សេង​បានទេ ខណៈពេល​ដែល​ក្រុមហ៊ុនទូរស័ព្ទ​ជាច្រើន​កំពុង់​ឆ្ពោះទៅរក​ភាព​ជោគជ័យ​?​
hp_logo_1

មតិយោបល់