ភ្នំពេញៈ ស្រ្តីម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តទៅផ្ទះមិនរួច ក៏ដេកលក់មួយភាំងក្នុងរថយន្ត ពេលភ្ញាក់ទ្បើង ទើបដឹងថា ចោរលួចវះហោប៉ៅ យកលុយអស់ជាង២ពាន់ដុល្លារនិងខ្សែ ក មួយខ្សែ ក៏មកប្តឹងសមត្ថកិច្ច ឲ្យជួយ អន្តរាគមន៍ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង ២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ខែធ្នូឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ជាប់របង អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដែលស្ថិតនៅភូមិ ព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជ ធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ លី ហួរ ភេទស្រី អាយុ ២៨មុខរបរ បកប្រែភាសាចិន ស្នាក់នៅផ្ទះជួល៣កន្លែង ទី១នៅ ម្តុំផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញទី២ នៅម្តុំចន្លោះផ្សារថ្មី និងផ្សារ អូរឫស្សី រាជធានីភ្នំពេញ។
សម្ភារបាត់បង់រួមមាន៖ កាបូប លុយ សរុប ជាង២ពាន់ដុល្លារ ខ្សែ ក ប្លោកទីនមួយខ្សែចំនួន៥ជី អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ និងលិខិតឆ្លងដែនមួយចំនួន ។
តាមប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់ និងប្តីគាត់ជាជនជាតិចិន បានផឹកស៊ីនៅការ៉ាអូខេ ម៉ូឌែល សីធីនៅម្ដុំផ្លូវជាតិលេខ ៣ បន្ទាប់មកពួកគាត់ បានត្រឡប់ទៅផ្ទះ នៅផ្សារថ្មីហើយបន្ទាប់មក ដោយប្តីរបស់គាត់ស្រវឹងខ្លាំងពេក បានបើករថយន្ដទៅមុខមិនរួច ហើយបាន សុំប្រពន្ធឈប់សម្រាកមួយសន្ទុះសិន ក្រោយបមកស្រាប់តែមានជនសង្ស័យបានមកកាត់ហោប៉ៅ ខោប្តីរបស់គាត់ ហើយដោះខ្សែ ក របស់គាត់ បណ្តាលឲ្យគាត់ ដឹងខ្លួន បន្ទាប់មកជនសង្ស័យ បានរត់ឆ្លងផ្លូវ ហើយគេចខ្លួនចូលភូមិ កើតហេតុបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមករាយការណ៍ ប្រាប់ សមត្ថកិច្ចឲ្យអន្តរាគមន៍ភ្លាមៗ ប៉ុន្តែជនរងគ្រោះមិនទាន់ដាក់ពាក្យបណ្ដឹងទេ រង់ចាំថ្ងៃស្អែក ចាំមកដាក់ពាក្យបណ្ដឹងបន្ត៕
មតិយោបល់