បុរសនិងស្ត្រីជាប្តីប្រពន្ធមួយគូជនជាតិមិចស៊ិចកូបានចាប់ផ្តើមសាងសង់ខ្ទមធ្វើពីឈើមួយនៅក្នុងផ្ទាំងថ្មដ៏ធំមួយដែលមានកំពស់ 130 ហ្វ៊ូតកាលពី 30 ឆ្នាំហើយបន្តរស់នៅទីនោះមកទល់ពេលបច្ចុប្បន្ន។
សព្វថ្ងៃផ្ទះដ៏អស្ចារ្យរបស់ពួកគាត់ដែលមានចម្ងាយប្រមាណជា 50miles ប្រហែលជា ៨០ ម៉ែត្រ ពីភាគខាងត្បូងនៃរដ្ឋតិចសាសជាផ្ទះតំបូងគេបង្អស់ដែលបានតាំងលំនៅនៅក្នុងវាលខ្សាច់នាតំបន់នោះហើយពួកគាត់ជារស់នៅប្រកបការងារជាកសិករប៉ុណ្ណោះ។គាត់បានប្រាប់ថាកាលពី 50 ឆ្នាំមុនកាលពីមានអាយុ 8 ឆ្នាំគាត់បានឃើញផ្ទាំងថ្មដ៏ធំមួយនេះទៅហើយហើយបន្ទាប់មកបាន 20 ឆ្នាំគាត់ក៏បានសម្រេចចិត្តជាមួយប្រពន្ធក្នុងការផ្តើមសាងសង់កូនផ្ទះមួយដែលស្ថិតនៅពីក្រោមវាហើយធ្វើការស្នាក់នៅទីនោះរហូតមក។
ប្តីប្រពន្ធមួយគូនេះបានរស់នៅជាមួយគ្នានៅទីនេះហើយមានកូនដល់ទៅ 7 ហើយដែល 6 នាក់ក្នុងចំណោមនោះបានរៀបទៅរស់នៅក្បែរៗនោះដែរ៕
មតិយោបល់