ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបុគ្គលិកទាំងពីរភេទចំនួន ២៨០រូប សម្រាប់ឆ្នាំ ២០១៤ ដើម្បីបម្រើការងារនៅនាយកដ្ឋាន និងសាខា។

យោងតាមសេចក្ដីប្រកាស បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងធ្វើការប្រឡងជ្រើសរើសបេក្ខភាពសញ្ជាតិខ្មែរទាំងពីរភេទ ចំនួន ២៨០រូប ក្នុងនោះក្របខណ្ឌ “ក” ចំនួន ២០០រូប និងក្រមខណ្ឌ “ខ” ចំនួន ៨០រូប។
សេចក្ដីប្រកាសក៏បានបញ្ជាក់ថែមទៀតថា បេក្ខជន ត្រូវបំពេញពាក្យសុំចូលប្រឡងនៅអគ្គនាយកដ្ឋានពន្ធដារ ឬវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី ២៧ខែធ្នូ ឆ្នាំ ២០១៣ រហូតដល់ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ ២០១៤។ ដើម្បីឲ្យកាន់តែងាយស្រួលនោះ បេក្ខជនអាចចូលទៅកាន់គេហទំព័រនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអសយដ្ឋាន www.pd.mef.gov.kh ឬតាមរយៈគេហទំព័រអគ្គនាយកដ្ឋានពន្ធដារ www.tax.gov.kh និងជាចុងក្រោយតាមរយៈគេហទំព័រវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ www.efi.mef.gov.kh ៕
មតិយោបល់