ព័ត៌មានជាតិ

ករណី RANGE ROVERបុកជាមួយសាំយ៉ុង បណ្ដាលឲ្យតៃកុង និងអ្នករួមដំណើរស្លាប់

បាត់ដំបង: កាលពីវេលាម៉ោង ៨និង៤៥នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតត្រង់ចំណុចក្រុមទី២ ភូមិស្វាយវែង ឃុំកម្រៀង ស្រុកកម្រៀង ខេត្តបាត់ដំបង។

រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 2A-8375 ។
រថយន្តម៉ាក RANGE ROVER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BI-5959 ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តទាំង ២ធ្វើដំណើរបញ្ច្រាសទិសគ្នា ស្រាប់តែមកដល់ចំណុចកើតហេតុ រថយន្តសាំយ៉ុងរេចង្កូតចូលទៅឆ្វេងដៃ បុករថយន្ត RANGE ROVER ពេញទំហឹង បណ្ដាលឲ្យតៃកុង និងអ្នករួមដំណើរម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក និងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំពោះសពធ្វើកំណត់ហេតុរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់