ព័ត៌មានជាតិ

ចង់​ដឹង​ពី​វិធី​​អាំង​​ភ្លៅ​មាន់​ឲ្យ​​មាន​ឱជារស​ឈ្ងុយ​ឆ្ងាញ់​ដែរ ឬទេ?

ការ​ធ្វើម្ហូប​ត្រូវពឹង​ផ្អែក​ទៅ​លើ​គ្រឿង​​ទើប​ធ្វើ​ឲ្យ​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់ ប្រសិន​បើ​អ្នក​ធ្វើ​ការ​ញ៉ុំ​តែសាច់​ទទេ​ក៏​មិន​ឆ្ងាញ់​ដូច​សាច់​ដែល​គេ​ប្រលាក់​គ្រឿង​ដែរ។ ដូច​ជា​ភ្លៅ​មាន់​អាំង​នេះអញ្ចឹង​ត្រូវ​ការ​ប្រើ​គ្រឿង​ប្រ​លាក់​ដើម្បី​ឱ្យ​ជ្រាប​ចូល​ទៅ​ក្នុង​សាច់ និង​ស្បែក​របស់​វា។ ជា​ធម្ម​តា​គេ​ច្រើន​កាត់​ភ្លៅ​មាន់​ចេញ​រួច​យក​ទៅ​ប្រលាក់​អាំង ក្រោយ​ពី​ឆ្អិន​ហើយ​កាប់​វា​ជា​ដុំ​ៗ​ដាក់​ក្នុង​ចាន។
គ្រឿង​ផ្សំ​មាន៖
– គល់​ស្លឹក​គ្រៃ​៤​ដើម​ហាន់​ជា​ស្រេច
– អំ​បិល ១ ស្លាប​ព្រា​កា​ហ្វេ
– ស្ករ​ស ១ ស្លាប​ព្រា​កា​ហ្វេ
– ខ្ទឹម​ស​ហាន់​ជា​ស្រេច ៦ មើម
– ជី​វ៉ាន់​ស៊ុយ​ស្រស់​ដែល​មាន​ឬស ៣ ដើម ឬដើម​ភ្លៅ​កង្កែប ៦ ដើម​ហាន់​ជា​ស្រេច
– ម្រេច​ម៉ត់ ១ ស្លាប​ព្រា​បាយ
– ទឹក​ត្រី ១ ស្លាប​ព្រា​បាយ
– មាន់​ទាំង​មូល​ចំ​នួន​៤ រួច​កាប់​សាច់​មាន់​នោះ​១​ជា​៤​ដុំ
– ភ្លៅ​មាន់​ដែល​ហូត​យក​ឆ្អឹង​ចេញ​ចំ​នួន ៤ រួច​កាប់​ជា​ពីរ​ឱ្យ​ហើយ។

របៀបធ្វើ៖
យក​ត្បាល់​បុក​គល់​ស្លឹក​គ្រៃ​លាយ​ជា​មួយ​អំ​បិល និង​ស្ករ​ឱ្យ​ម៉ត់។ បន្ទាប់​មក​ដាក់​ខ្ទឹម​ស និង​ជី​វ៉ាន់​ស៊ុយ​ចូល រួច​បុក​បន្ត​ទៀត​។ បន្ទាប់​មក​ទៀត​ដាក់​ម្រេច​ម៉ត់​ចូល​ហើយ​បុក​បន្ត​ទៀត​រហូត​ម៉ត់​។ ជា​ចុង​ក្រោយ ចាក់​ទឹក​ត្រី​ចូល និង​ច្រ​បល់​ចូល​គ្នា​ឱ្យ​សព្វ​ល្អ។ ត្រូវ​យក​សាច់​មាន់​ដែល​កាប់​រួច​ទៅ​ប្រ​លាក់​គ្រឿង​ហើយ​រក្សា​ទុក​ក្នុង​ទូរ​ទឹក​កក​រយៈ​ពេល​យ៉ាង​តិច ២ ម៉ោង​។
២ បង្កាត់​ភ្លើង​ដាក់​អាំង​សាច់​មាន់​ឱ្យ​យូរ​រហូត​ដល់​ហុយ​ផ្សែង​ទើប​គ្រឿង​ជ្រាប​ចូល​សព្វ​សាច់​ទាំង​អស់។ ប៉ុន្តែ​ត្រូវ​អាំង​សាច់​នៅ​កន្លែង​ដែល​មាន​រងើក​ភ្លើង​តិច​ៗ មិន​ត្រូវ​បង្ខំ​ឡើយ។ ឧ​ស្សាហ៏​ប្រែ​សាច់​រៀង​រាល់ ៣ នា​ទី​ម្តង​ដើម្បី​កុំ​ឱ្យ​វា​ខ្លោច។ នៅ​ពេល​ដែល​អាំង​ឆ្អិន​ហើយ​លោក​អ្នក​អាច​យក​ទៅ​ជ្រ​លក់​ទឹក​ត្រី​បុក​បាន​៕
13881175171
ចុចទីនេះ​មើលប្រភពដើមសហការ​ជាមួយនឹងដំណឹង​

មតិយោបល់