ព័ត៌មានជាតិ

ក្មេង​ពាល 2 ក្រុម​រំលោភ​ស្ត្រី​ម្នាក់​នៅ​ឥណ្ឌា​

​ប៉ូលិស​នៅ​ឥណ្ឌា​បាន​ផ្តល់​ព័ត៌មាន​ថា​មនុស្ស​ប្រុស​10​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ខ្លួន​ត្រូវបាន​រាយការណ៍​មក​ថា​មាន​ហេតុការណ៍​រំលោភ​ស្ត្រី​អាយុ​ប្រហែល 21 ឆ្នាំ​ម្នាក់​ដោយ​ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម​ផ្សេង​គ្នា​កាលពី​យប់​ថ្ងៃ​បុណ្យ​គ្រិស្ត​ម៉ា​ក់នៅ​ឥណ្ឌា​។​

​អជ្ញាធរ​បាន​និយាយថា​ស្ត្រី​រងគ្រោះ​បាន​ទៅលេង​ផ្ទះ​មិត្តភ័ក្ត​របស់​នាង​នៅ​តំបន់ Pondicherry ដែល​បន្ទាប់មក​នាង​ក៏​ត្រូវ​បុរស​បី​នាក់​ចាប់​នាង​ទៅ​រំលោភ​ហើយ​មាន​បុរស​តែ​ម្នាក់​ទេ​ដែល​ត្រូវ​ជាប់ចោទ​ថា​បាន​រំលោភ​នាង​។​បន្ថែមទៀត​ថា​ក្រោយមក​នាង​ជួប​មិត្តភ័ក្ត​នាង​តែ​ដោយសារ​តែ​គម្រា​ម​កំហែង​នៃ​ក្រុម​ក្មេង​ពាល​មួយ​ក្រុម​ទៀត​នាង​ត្រូវបាន​ក្រុម​នោះ​ចាប់រំលោភ​ម្តងទៀត​ហើយ​ក្រុម​ចុងក្រោយ​នេះ​ទើបតែ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​បាន​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ហើយ​ព្រមទាំង​ចម្លើយ​សារភាព​លើ​ទោស​កំហុស​របស់​ខ្លួន​ផងដែរ​។​
​តុលាការ​បាន​ចេញ​ដីការ​ចាប់ខ្លួន​និង​ឃាត់ខ្លួន​ទាំង​ពីរ​ក្រុម​ក្នុង​រយៈពេល 15 ថ្ងៃ​ប៉ុន្តែ​ការចោទប្រកាន់​ទោស​យ៉ាងណា​នោះ​នៅ​មិនទាន់​មាន​នៅឡើយ​ហើយ​ការ​ថ្លែង​ជា​សាធារណៈ​នៃ​ក្រុម​ជន​ជាប់​ទោស​ក៏​មិន​ទាន់​បាន​ធ្វើ​នោះដែរ​៕

_71968944_71968937

មតិយោបល់