វាហាក់ដូចជាកាន់តែច្បាស់ចំពោះមនុស្សពិភពផ្សេងដែលកំពុងព្យាយាមបង្ហាញខ្លួនបន្តិចម្តងៗនៅលើភពផែនដី។ បើយោងតាមគេទំព័រ arteinsky បានឲ្យដឹងថា UFO បានបង្ហាញខ្លួននៅខណៈដែលទូរទស្សន៍នៃប្រទេសរុស្ស៊ីកំពុងធ្វើការផ្សាយផ្ទាល់នៅថ្ងៃទី ១៣ ខែមិថុនាឆ្នាំ ២០១៣ កន្លងទៅប៉ុន្មានខែមុននេះ។ តាមការប៉ានស្មាន UFO នេះមានប្រវែងពី ៧ ទៅ ៨ ម៉ែត្រគឺវែងជាងរថយន្តធម្មតាពីរដង រីឯកម្រាស់របស់វាគឺស្មើគ្នាទាំងមុខក្រោយ ដូច្នេះវាមិនអាចទៅរួចទេថានេះជាយន្តហោះ មីស៊ីល ឬបក្សីនោះ។ ថ្វីត្បិតតែ UFO ហោះកាត់លឿនមែន ប៉ុន្តែនៅតែកាមេរ៉ាដ៏ច្បាស់របស់ទូរទស្សន៍រុស្ស៊ីអាចចាប់យកសកម្មភាពវាបាន ហើយមានមនុស្សជាច្រើនជឿជាក់ថានេះជាការពិត៕

មតិយោបល់