ព័ត៌មានជាតិ

គ្រោះរអិលបាក់ដីផ្ដាច់ជីវិតមនុស្សកើនដល់ ១៥នាក់ នៅប្រទេសជប៉ុន

 

(តូក្យូ)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរអិលបាក់ដីនៅទីក្រុង Atami ប្រទេសជប៉ុនបានកើនដល់១៥នាក់ហើយ និងជាច្រើននាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ។

អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជប៉ុន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថាមនុស្ស២នាក់បន្ថែមទៀតត្រូវបានទទួលស្គាល់ថាបានស្លាប់ នៅចុងសប្ដាហ៍នេះដែលធ្វើឱ្យអ្នកស្លាប់សរុបកើនដល់១៥នាក់ ខណៈ១៤នាក់បានបាត់ខ្លួន។ ចំណែកឯផ្ទះជាច្រើនខ្នងក៏ត្រូវបានបំផ្លិចបំផ្លាញដោយសារ
គ្រោះរអិលបាក់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះដែរ។

បើតាមអ្នកនាំពាក្យដដែល ប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួនកំពុងបន្តធ្វើឡើងនៅឡើយ ដោយមានការចូលរួមពីប៉ូលិស ក្រុមអ្នកពន្លត់អគ្គិភ័យ ទាហាន និងឆ្មាំសមុទ្រជាង ១,៣០០នាក់៕

 

មតិយោបល់