ព័ត៌មានជាតិ

អ្នកនាំពាក្យ​ចិន​៖​មេដឹកនាំ​ចិន​នឹង​មិន​ស្វាគមន៍​ជំនួប​ជាមួយ​លោក Shinzo Abe

​ទីក្រុង​ប៉េកាំង (30/12/13) ៖​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​លោក Qin Gang អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន​បាន​ប្រកាស​ថា​មេដឹកនាំ​ចិន​បាន​បញ្ជាក់​ពី​ជំហរ​មិន​ស្វាគមន៍​សម្រាប់​ជំនួប​ណាមួយ​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នោះឡើយ​។​

​លោក Gang បាន​បន្ថែម​នៅក្នុង​សន្ទរកថា​ទៀតថា​ប្រជាជន​ចិន​មិន​ដែល​មាន​បំណង​ក្នុង​ការទទួល​ដំណើរ​ទស្សនៈកិច្ច​ណាមួយ​នៃ​មេដឹកនាំ​ជប៉ុន​ដែរ​ហើយ​រាល់​សំណួរ​នានា​ដែល​ជប៉ុន​ចោទសួរ​ក៏​គេ​ជឿជាក់ថា​នឹង​មិន​មាន​ចម្លើយ​ពី​ខាង​ចិន​ដែរ​។​ការឆ្លើយតប​របស់​លោក​អ្នកនាំពាក្យ​រូប​នេះ​គឺ​ស្ថិត​នៅក្រោយ​ចម្ងល់​ដែល​បាន​សួរថា​តើ​នឹង​មាន​ដំណើរ​ទស្សនៈកិច្ច​ណាមួយ​រវាង​មេដឹកនាំ​ទាំង​ពីរ​ទៅ​កាន់​ប្រទេស​ចិន​ឬ​ជប៉ុន​នៅ​ជុំវិញ​បញ្ហា​តានតឹង​នៃ​ជម្លោះ​ទ្វេរ​ភាគី​នេះ​ឬ​ទេ​។​

​លោក​អ្នកនាំពាក្យ​ថែម​ទាំង​បញ្ជាក់ថា​មេដឹកនាំ​ជប៉ុន​គឺ​បាន​គិត​ខុស​ទៅ​លើ​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​ហើយ​លោក​តែងតែ​ប្រព្រឹត្ត​កំហុស​ដដែលៗ​ជារឿយៗ​ដែល​មិន​អាច​ទទួលយកបាន​ហើយ​ជា​ចុង​ក្រោយ​លោក​បាន​និយាយថា​អ្វី​ដែល​លោក Abe គួរតែ​ធ្វើ​នៅពេលនេះ​គឺ​ការ​សូមទោស​និង​សារភាព​ពី​កំហុស​របស់​លោក​ចំពោះ​ប្រជាពលរដ្ឋ​និង​មេដឹកនាំ​ចិន​ផង​៕​
Japan leader

មតិយោបល់