តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ និងតួកគីបានកំណត់គោលដៅយូរអង្វែង ដែលគិតជាទឹកប្រាក់មានចំនួន ១០០ពាន់លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិពាណិជ្ជកម្មប្រចាំឆ្នាំ។ នេះបើយោងតាមការសំដីរបស់ឯកអគ្គរដ្ឋទូតតួកគីបានថ្លែងនៅក្នុងទីក្រុងតេអេរ៉ង់ និងបានចុះផ្សាយដោយសារព័ត៌មានប្រចាំថ្ងៃរបស់អ៊ីរ៉ង់។
ការសម្រេចគោលដៅនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយរបស់រដ្ឋមន្ត្រីក្រសួងការបរទេសតួកគីលោក Ahmet Davutoglu ទៅកាន់ទីក្រុងតេអេរ៉ង់កាលពីខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំលើកទី២១នៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ពាណិជ្ជកម្មរវាងប្រទេសអ៊ីរ៉ង់ និងតួកគី បានធ្លាក់ចុះរហូតដល់ ១៦ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០១៣ ដោយបានធ្លាក់ពី ២២ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១២។ នៅក្នុងគោលដៅថ្មីនេះ ប្រទេសទាំងពីរបានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងត្រូវបានពង្រីក ឲ្យបានយ៉ាងតិច ៣០ទៅ៣៥ពាន់លានដុល្លារអាមេរិកដែរ៕
មតិយោបល់