ត្បូងឃ្មុំៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មានភ្លៀងដែលបានធ្លាក់ក្នុងកម្រិតច្រើន មានបរិមាណ ពី១៣៤ មម ទៅ១៥៧ មម នាយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅទីតាំងស្រុកត្បូងឃ្មុំ និងក្រុងសួង បានបណ្តាលឲ្យមានទឹកភ្លៀងជន់លិចផ្លូវកៅស៊ូប្រវែង១.៥០០ម៉ែត្រ ជម្រៅពី០,១ម៉ែត្រ ទៅ ០,៣ម៉ែត្រ ត្រង់ចំណុចផ្លូវចូលមកសាលាខេត្តត្បូងឃ្មុំ ពីផ្លូវជាតិលេខ៧ ប្រមាណជា១.០០០ម៉ែត្រ ស្ថិតក្នុងភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយស្ទះប្រព័ន្ធលូទឹកហូរមិនទាន់ ករណីនេះមិនបណ្តាលឲ្យមានការខូចខាតផ្លូវថ្នល់នោះទេ នៅពេលដ៏ខ្លីខាងមុខនេះទឹកនឹងស្រកអស់ទៅវិញ ៕
ព័ត៌មានជាតិ
មតិយោបល់