ក្នុងរថភ្លើងក្រោមដីមួយខ្សែដែលធ្វើដំណើរនៅក្នុងខេត្ត សាន់ស៊ីប្រទេសចិន បានជួបរឿងដ៏ភ្ញាក់ផ្អើលមួយទៀតហើយ ខណៈដែលក្មេងស្រីសិស្សសាលាម្នាក់បានសម្រេចផ្លាស់ខោអាវក្នុងរថភ្លើង ដោយសល់ឈុតប៊ីគីនី ទាំងមិនខ្មាស់អៀន ខណៈប្រុសៗនៅជុំជិតនាង ។សកម្មភាពនេះដែរត្រូបាន អ្នកជិះរថភ្លើងដកកាម៉េរ៉ាទូរស័ព្ទ ថតគ្រប់គ្នា រួចបង្ហោះចូលទៅកាន់អ៊ីនធឺណេត ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើល មិនមែនជាលើដំបូងនោះទេ សម្រាប់ប្រទេសចិន ។ ក្រោយរូបភាពនេះបែកធ្លាយទៅកាន់អ៊ីនធឺណត អ្នកនិយមលេងបណ្តាញសង្គមក្នុងប្រទេសចិននានា ចាប់ផ្តើមជ្រួលជ្រើមចែកចាយរូបភាព នេះពីមួយទៅមួយ ។
ទំព័រ QQ របស់ចិន ក៏បាននិយាយផងដែរថា សកម្មភាពនេះ ទំនងជានាងប្រញាប់ប្រញាល់ពេក បានជាសម្រេចិត្តប្តូរសម្លៀកបំពាក់ ទាំងកណ្តាលវាលយ៉ាងនេះ។
ដោយឡែកអ្នកនិយមលេងអនឡាញ វិញ បានបញ្ចេញមតិថា ទង្វើរដ៏ឥតអៀនខ្មាស់របស់នាង គួរតែហៅមកអប់រំ បានត្រូវ ដែលវាជះឥទ្ធិពលដល់សង្គមចិនទាំងមូល៕
មតិយោបល់