កណ្តាល៖បុរសម្នាក់លេងថ្នាំញៀនបែកថ្នាំបានចងកសម្លាប់ខ្លួន និងដើមមាននៅខាងមុខផ្ទះ ស្ថិតនៅភូមិពពាលខែ2 ឃុំ ដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាលនៅថ្ងៃទី 27. ខែកុម្ភះឆ្នាំ 2015 វេលាម៉ោង 2 និង30នាទីទាបភ្លឺ ។
ជនរងគ្រោះឈ្មោះ ទូច ចាន់ពិសាល ហៅ រ័ត្នភេទប្រុសអាយុ27ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើមុខរបរកសិករ ។នៅយប់ថ្ងៃកើតហេតុ ម្តាយជនរងគ្រោះ
ឈ្មោះ ចាន់ សេដ្ឋា អាយុ52ឆ្នាំ បានក្រោកពីដេករួចចុះពីលើផ្ទះមកបត់ជើងហើយដើរទៅមើលកូន ស្រាប់តែបាត់ពីកន្លែងដេក ក៏ដើររកឃើញកូនចងកស្លាប់នៅនឹងដើមមានមុខផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកស្រុក ។
ក្រោយពីទទួលបានពត៍មានថាមានករណីមនុស្សចងកស្លាប់នោះ កំលាំងប៉ូលិសប៉ុស្តិបានចុះដល់កន្លែងកើតហេតុ រួចធ្វើការហ៊ុមព័ទ្ធការពារកន្លែងកើតហេតុ រួចរាយការជូនកំលាំងជំនាញ នៃអធិការដ្ឋានស្រុកកៀនស្វាយដើម្បីពិនិត្យសាកសពក្រែងលោជាអំពើឃាតកម្ម ។ បន្ទាប់ពីមន្ត្រីជំនាញកោសល្យវិច្ច័យពិនិត្យទៅតាមលក្ខណៈបច្ចេកទេសឃើញថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយខ្លួនឯងប្រាកដមែន រួចបានប្រគល់សាកសពជូន
ក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។
ប្រភពពត៌មានក្បែរតំបន់កើតហេតុបានឲ្យដឹងផងដែរថា បុរសរងគ្រោះម្នាក់នេះគឺជានិសិត្សច្បាប់ឆ្នាំទី 2 តែបុរសរូបនេះសេពគ្រឿងញៀនរហូតធ្វើឲ្យរៀនសូត្រលែងចូលទើបក្រុមគ្រួសារសំរេចឲ្យឈប់រៀន។បន្ទាប់ពីឈប់រៀនយុវជនម្នាក់នេះកាន់តែលេងថ្នាំញៀនខ្លាំងឡើងៗរហូតទៅជាមនុស្សមានភាពមិនប្រក្រតី (បែកថ្នាំ) នៅទីបំផុតចងកសម្លាប់ខ្លួនតែម្តង ។ ដោយឡែកម្តាយរងគ្រោះក៏បានអះអាងទទួលស្គាល់ថាកូនប្រុសរបស់គាត់ញៀនថ្នាំផងដែរ ៕
ព័ត៌មានជាតិ
មតិយោបល់