ព័ត៌មានជាតិ

ការ​លក់​រថយន្ត​ Chrysler​ ក្នុង​ខែ​ធ្នូ​កើន​ឡើង ​៦%​

ក្រុមហ៊ុនផលិតរថយន្ត Chrysler Group LLC​ បាន​សម្ដែង​នូវ​សេចក្ដី​សប្បាយ​រីករាយ​កាល​ពី​ថ្ងៃ​​សុក្រ​​ម្សិលមិញ​នេះ​ថា​ ការ​លក់​រថយន្ត​នៅ​ក្នុង​ខែ​ធ្នូ ​បាន​កើន​ឡើង​ ៦​ភាគរយ​ សម្រាប់​ទី​ផ្សារ​​សហរដ្ឋ​​អាមេរិក​ ដែល​​នេះ​ជា​ភាព​ជោគ​ជ័យ​មួយ​មិន​ធ្លាប់​ជួប​ប្រទះ​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៧​មក។​

ChryslerLancia

នៅក្នុងរបាយការណ៍បានបញ្ជាក់ថា ការលក់រថយន្ត Jeep បានកើនឡើង ៣៤ភាគរយ​ នៅ​ក្នុង​ខែ​ធ្នូ ​ហើយ​​ម៉ូដែល ​Cherokee​ លក់​ដាច់​ជាង​ Jeep Liberty ​រហូត​ដល់​ទៅ ​៤ដង​ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​​​ពី​ឆ្នាំ​មុន។​

បើទោះជាការលក់រថយន្តនៅក្នុងខែធ្នូ សម្រាប់ទីផ្សារសហរដ្ឋអាមេរិកកើន​ឡើង​ក្ដី​ ប៉ុន្តែ​​តួ​លេខ​នេះ​នៅ​តិច​​ជាង​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នក​វិភាគ​ចំនួន​ ៥​នាក់​ ដោយ​បាន​ព្យាករ​ថា​នឹង​កើន​ឡើង​ដល់ ​៧​ភាគរយ​​​។

យោងតាមរបាយការណ៍នេះ បានបង្ហាញថា Chrysler ជាក្រុមហ៊ុនផលិត​រថយន្ត​ដំបូង​គេ​ដែល​តួលេខ​នៃ​​ការ​​លក់​រថយន្ត​នៅស​ហរដ្ឋ​អាមេរិក​កើន​ឡើង​ខ្ពស់​ក្នុង​ខែ​ធ្នូ៕​

មតិយោបល់