ស្វាយរៀងៈ យោងតាមផេកអធិការដ្ឋាននគរបាលស្រុកចន្ទ្រាបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០៧និង០០ នាទីព្រឹក ឈ្មោះ ហំ ចំរើន អាយុ ២៩ឆ្នាំ និងប្រពន្ធឈ្មោះ ណុប ហេង អាយុ ៣១ឆ្នាំរស់នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្រ្ទា បានឈ្លោះប្រកែកគ្នាបន្តិចន្តួច រួចហើយប្តីក៏បានចេញទៅធ្វើសំណង់ រហូតដល់ម៉ោងប្រហែល ១៤និង៣២នាទី ថ្ងៃខែឆ្នាំដដែល ប្តីក៏បានត្រឡប់មកផ្ទះវិញ ពេលមកដល់ពុំឃើញប្រពន្ធកូន ក៏បានសួរទៅម្តាយបង្កើតថា ” តើប្រពន្ធខ្ញុំ និងកូនទៅណា? ” ម្តាយក៏បានប្រាប់ថា” ប្រពន្ធ កូន និងប្អូនស្រីបង្កើតឯង ” ទៅលេងផ្ទះម្តាយក្មេកឯង នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត។
១-ឈ្មោះ ហំ ស្រីពៅ ភេទស្រី អាយុ ១៧ឆ្នាំ ជាប្អូនបង្កើតឈ្មោះ ហំ ចំរើន ដែលត្រូវជាប្តីរបស់ឈ្មោះ ណុប ហេង។
២-ឈ្មោះ វន់ ការី ភេទប្រុស អាយុ០៥ឆ្នាំ ត្រូវជាកូនបង្កើតឈ្មោះ ហំ ចំរើន និងប្រពន្ធឈ្មោះ ណុប ហេង។
៣-ឈ្មោះ វន់ សារ៉ន ភេទស្រី អាយុ ០៣ឆ្នាំ ត្រូវជាកូនបង្កើតឈ្មោះ ហំ ចំរើន និងប្រពន្ធឈ្មោះ ណុប ហេង។
ក្នុងនាមខ្ញុំអធិការនគរបាលស្រុកចន្រ្ទា សូមអរគុណសម្រាប់ការចុះផ្សាយរបស់ Account facebook ឈ្មោះថា ” ណារុន ឌើត ” ដែលបានចុះផ្សាយថា មានករណីឆបោកក្មេង នៅភូមិត្រពាំងរុន ឃុំច្រេស ស្រុកចន្រ្ទា ប៉ុន្តែខ្ញុំបាទសូមបដិសេធទាំងស្រុងសម្រាប់ចុះផ្សាយខាងលើ គឺពុំមែនជាពិតឡើយ។
ជាចុងក្រោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការ ក៏ដូចជារាយការណ៍ មកសមត្ថកិច្ច រាល់សកម្មភាពបទល្មើសទាំងឡាយដែលកើតមានឡើងជាយថាហេតុនៅក្នុងមូលដ្ឋាន ។
សូមទំនាក់ទំនង : ០៩៧ ៧៧ ៨០ ០៩១៕
មតិយោបល់