ព័ត៌មានជាតិ

បាតុករ​ថៃ​ គ្មាន​គម្រោង​បិទ​ប្រលាន​យន្ត​ហោះ​

បាងកក៖ ចលនាប្រឆាំងតវ៉ា​រដ្ឋាភិបាល​ថៃ ​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​​កាន់​អាកាស​យាន​ដ្ឋាន​ ឬ​ប្រលាន​យន្ត​ហោះ​ដែល​នៅ​ជិ​ត​ ព្រោះ​ពួក​គេ​បាន​ឮ​ថា ​ក្រុម​បាតុករ​នឹង​កាន់​កាប់​​ប្រលាន​យន្តហោះ។​

yingluck

ប៉ុន្តែក្រោយមក តំណាងក្រុមប្រឆាំងរដ្ឋាភិបាលបាន​សរសេរ​នៅលើ ​Facebook Page ​ថា ​ពួក​គេ​គ្មាន​គម្រោង​បិទ​ប្រលាន​យន្ត​ហោះ​នោះ​ទេ​ ពោល​គឺ​រាល់​សេវាកម្ម​ដឹក​ជញ្ជូន​គឺ​ដំណើរ​ការ​ដូច​ធម្មតា​ ​ដូច​ជា​​​រថយន្ត​ក្រុង​សាធារណៈ ​រថ​ភ្លើង​ រថភ្លើងក្រោមដី ជាដើម មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ឡើយ។

កាលពីប៉ុន្មានថ្ងៃមុននេះ មេដឹកនាំបាតុករប្រឆាំងអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បាន​និយាយ​ថា ​ពួក​គេ​​នឹង​​បិទ​​ក្រុង​បាកក​នៅ​ថ្ងៃ​ទី​១៣​ខែ​មករា ​ឆ្នាំ ​២០១៤។

គួរបញ្ជាក់ផងដែរថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនេះ គឺទាមទារ​ឲ្យ​អ្នក​ស្រី ​យីងឡាក់​ ចុះចេ​ញ​ពី​តំណែង​ និ​ង​​ចង់​កាត់​ផ្ដាច់​ឥទ្ធិពល​អំណាច​នយោ​បាយ​របស់​ក្រុម​គ្រួសារ​មហាសេដ្ឋី​ ស៊ីណាវ៉ាត្រា​ តែ​ម្ដង​ ដោយ​​មាន​​លោក​ ថាក់ស៊ីន ជា​បង​ប្រុស៕

មតិយោបល់