ព័ត៌មានជាតិ

ជន​​សង្ស័យ​ដែល​សរ​សេរ​សំបុត្រ​​ដា​ក់​​សារ​ធា​តុ​ពុ​ល​​ម្យ៉ា​ង​ទៅ​កាន់​លោក Obama ត្រូវ​បាន​​ដោះ​លែង​

វ៉ា​ស៊ិន​តោន​:​មេធាវីក្តី​របស់​អាមេរិ​ក​បាន​ចេញ​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដើម្បី​ដោះលែង​ជនសង្ស័យ​ដែល​ជាប់ទោស​ពី​បទ​បាន​ស​សេរ​សំបុត្រ​បី​ច្បាប់​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុពុល​ម្យ៉ាង​ទៅកាន់​លោក​ប្រធានាធិបតី​កាលពី​ពីរ​សប្តាហ៍​មុន​និង​ពីរ​ច្បាប់​ទៀត​ទៅ​កាន់​មនុស្ស​ពីរ​នាក់​ផ្សេង​គ្នា​ដែល​មាន​មុខងារ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​។​
https://i1272.photobucket.com/albums/y389/domneng/130418_paul-kevin-curtis_ap_605_zpseb2fce36.jpg
​លោក Paul Kevin Curtis ដែល​ត្រូវបាន​ចាប់ខ្លួន​ឃុំឃាំង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នៅក្នុង​រដ្ឋ​មី​ស៊ី​ស៊ី​ពីក្រោយ​ការស៊ើបអង្កេត​មួយ​ដែល​បាន​រកឃើញ​ថា​សំបុត្រ​ទាំង​បី​ច្បាប់​នេះ​ជា​របស់​ខ្លួន​តែ​ទោះបីជា​យ៉ាងណាក្តី​មេធាវី​តំណាង​ឲ្យ​រដ្ឋាភិបាល​បា​ន​លប់ចោល​នូវ​ការចោទប្រកាន់​នេះ​ដោយសារ​មិន​អាច​រកបាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា Paul បាន​បញ្ចូល​សារធាតុពុល​នោះទេ​។​គួរបញ្ជាក់​ផងដែរ​ថា​បើសិន​ការស្រាវជ្រាវ​ណាមួយ​បានបញ្ជាក់​ថា Paul ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ នោះ​ទោស​អាច​នឹង​យ៉ាងហោចណាស់​ក៏​ជាប់គុក 15 ឆ្នាំ​ដែរ​។​

​ស្មាក្តី​របស់លោក Paul Kevin Curtis បាន​ប្តឹងផ្តល់​ថា​កូនក្តី​របស់​លោក​មិន​មាន​កំហុស​នោះ​ទេ​នៅពេល​ដែល​សំបុត្រ​នេះ​អាច​នឹង​មាន​ការឃុំ​ឃិត​គ្នា​ណាមួយ​ដែល​ចង់​ទម្លាក់កំហុស​មកលើ​កូនក្តី​របស់​ខ្លួន​៕​

មតិយោបល់