ព័ត៌មានជាតិ

ប្រធានក្លឹប Barcelona សារភាពរឿងរ៉ាវមួយចំនួនទៀតមុនការចាកចេញរបស់ Messi

បរទេស៖ ក្រោយបញ្ហាហិរញ្ញវត្ថុដ៏ស្មុគ្រស្មាញនិងកំពុងបង្កផលប៉ះពាល់ទៅដល់ការដោះដូរកីឡាករសំខាន់របស់ក្លឹបកន្លងមកប្រធានក្លឹប Barcelona លោក Joa Laporta បានសារភាពថានៅមុនពេលដែល Messi ចាកចេញកីឡាករ Neymar ពិតជាចង់វិលត្រឡប់ពិតមែនហើយព័ត៌មាននៃការប្រកាសលក់ Fati ក៏ជាដំណឹងក្លែងក្លាយប៉ុណ្ណោះ។

ចាប់តាំងតែពីបានចាកចេញពីក្លឹប Barcelona កាលពីឆ្នាំ២០១៧មកក្នុងតម្លៃខ្លួនរហូតទៅដល់២២២លានអ៊ឺរ៉ូកីឡាករ Neymar បានប្រាប់មក Barcelona ថាពិតជាចង់វិលត្រឡប់មករួបរួមប្រកួតវិញជាមួយនឹង Lionel Messi ណាស់ប៉ុន្តែទាំងក្លឹបនិងកីឡាករបានប្រឹងប្រែងអស់ពិលទ្ធភាពដែរមិនបានទទួលជោគជ័យឡើយ។

ដោយឡែក Fati វិញគឺជាគ្រាប់ពេជ្យដ៏សំខាន់ម្នាក់ទៀតរបស់ក្លឹបដែលតែងតែធ្លាប់បានទទួលដំណឹងថានឹងលក់ចេញកាលពីគ្រានោះដែរប៉ុន្តែមិនមែនជាការពិតនោះឡើយលោក Laportaបានបញ្ជាក់ហើយជាក់ស្តែងខណៈដែលកីឡាករខ្សែប្រយុទ្ធសំខាន់ៗចាប់ផ្តើមចាកចេញដូចជា Neymar, Suarez, Messi និងបន្ទាប់មក Griezmann ទៀតផងនោះពេលនេះ Fati បានទទួលបានអាវលេខ១០ជាលេខដែលសំខាន់បំផុតសម្រាប់ក្លឹបជំនួសឲ្យ Messi ផងដែរនៅពេលនេះក្នុងវ័យទើបតែ១៨ឆ្នាំប៉ុណ្ណោះ៕

 

មតិយោបល់