ក្រុមហ៊ុនសុវត្ថិភាពអ៊ីនធើណែតមួយចំនួនបានព្រមានថា មានអ្នកចូលទៅកាន់គេហទំព័រ Yahoo.com រាប់ពាន់នាក់ បានឆ្លងនូវមេរោគ malware ពី Server ផ្សាយពាណិជ្ជកម្មរបស់ Yahoo។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់កាសែតវ៉ាស៊ីនតោនប៉ុស្ដិ៍។

ក្រុមហ៊ុនសុវត្ថិភាពអ៊ីនធើណែត Fox-IT បានរកឃើញ មានអ្នកប្រើប្រាស់អ៊ីនធើណែតមួយចំនួនបានឆ្លង malware ក្រោយពេលដែលអ្នកទាំងនោះបានចូលទៅកាន់គេហទំព័រ Yahoo.com ព្រោះថានៅក្នុងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនោះមានបង្កប់នូវ malware។
ចំណែក Ashkan Soltani អ្នកស្រាវជ្រាវខាងសុវត្ថិភាពអ៊ីនធើណែតបាននិយាយថា ក្រុមការងាររបស់គាត់បានរកឃើញថា malware ឆ្លងភ្ជាប់ជាមួយនឹងអ្នកដែលបានចូលទៅកាន់គេហទំព័រ Yahoo.com។
ពាក់ព័ន្ធនឹងព័ត៌មាននេះ ក្រុមហ៊ុន Yahoo បានសារភាពថា ពិតជាមានករណីដូចខាងលើមែន ប៉ុន្តែនៅពេលនេះ Yahoo បានលុបនូវផ្ទាំងពាណិជ្ជកម្មនោះចោលហើយ ហើយសម្រាប់អ្នកដែលប្រើ Mac និងនៅលើទូរស័ព្ទនោះមិនបានបញ្ហាទេ៕
មតិយោបល់