ព័ត៌មានជាតិ

ម៉ោង៨:៣០នាទីព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបទី៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករ

ភ្នំពេញៈ នៅ​ព្រឹកថ្ងៃពុធទី២៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៨នឹង៣០នាទីនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីរំលឹកខួបទី ៦៥ឆ្នាំ នៃថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា។

ពិធីរំលឹកខួបទី៦៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា នឹងរៀបចំធ្វើនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល មន្ត្រីគយ និងរដ្ឋាករមកពីតាមបណ្តារាជធានី ខេត្ត ក្រុង ផងដែរ៕

មតិយោបល់