បន្ទាយមានជ័យៈ លោកអធិការរងស្រុកអូរជ្រៅ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកអ្នកដំណើរ ថោង ស៊ីង ប៉ះជាមួយឡានបែនដឹកដី បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់