ព័ត៌មានជាតិ

រក​ឃើញ​សត្វ​ចម្លែក​ដែលមាន​ជាតិពុល​សាហាវ​បំផុត​នៅ​ឆ្នេរសមុទ្រ​ (Video Inside)

​នៅក្នុង​មហាសមុទ្រ​ដ៏​ជ្រៅៗ​ជុំវិញ​ពិភពលោក​មាន​ជីវិត​អាថ៌កំបាំង​ជាច្រើន​ដែល​អ្នកវិទ្យាសាស្ត្រ​មិន​ទាន់​រកឃើញ ដូច​ជា​សត្វ​សមុទ្រ​ដ៏​ចម្លែក​មួយ​ប្រភេទ ដែល​ទើបតែ​បង្ហាញ​ខ្លួន​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ប្រ​ស៊ីល​អញ្ចឹង​។ ពណ៌​របស់​សត្វ​សមុទ្រ​ចម្លែក​នេះ​មាន​ពណ៌​ស្វាយ​ចាំង​ពន្លឺ​ផ្លេកៗ និង​នៅតាម​ឆ្អឹងខ្នង​របស់​វា​មាន​ពណ៌​ផ្កាឈូក ដូច្នេះ អ្នក​វិទ្យាស្ត្រ​ឲ្យឈ្មោះ​ថា Battleship Portugal ។ ទោះបីជា​ពណ៌​របស់​វា​មើលទៅ​គួរឲ្យ​ចាប់ចិត្ត​ក៏ពិតមែន ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​អំពី​ជាតិពុល​ដែល​សាហាវ​បំផុត​នៅក្នុង​ខ្លួន​របស់​វា ដែល​បង្ករ​គ្រោះថ្នាក់​ដល់​ជីវិត​។ សត្វ​ចម្លែក​មួយ​នេះ វា​ជា​សត្វ​កម្រ​បំផុត ដោយ​មាន​រូបរាង ដូច​ថង់ បន្តិច ដូច​ប៉េតប៉ោង​ប៉ុណ្ណោះ ដែល​មើលទៅ​ពិបាក​នឹង​សន្និដ្ឋាន​ខ្លាំងណាស់​៕

strange

មតិយោបល់