បុររសម្នាក់មានឈ្មោះ Rob Gillett វ័យ ២៧ ឆ្នាំដែលធ្លាប់តែជាមនុស្សមានទម្ងន់រហូតដល់ទៅ ២៦៥ គីឡូក្រាមបានក្លាយទៅជាបុរសសង្ហារ ក្រោយពេលសម្ងក់ទម្ងន់អស់ ១៨៦ គីឡូក្រាមក្នុងរយៈពេល ១៧ ខែ។ យោងតាមប្រភពព័ត៌បរទេសនានាបានឲ្យដឹងថា កាលពី Gillett មានវ័យ ២៥ ឆ្នាំគាត់មានកម្ពស់ត្រឹមតែ ១,៥៩ តែប៉ុណ្ណោះជាមួយនិងទំហំចង្កេះ ១៩៧ សង់ទីម៉ែត្រហើយនៅបន្តឡើងរហូតដល់ ១០៤ សង់ទីម៉ែត្រ។ សុខភាពរបស់គាត់ត្រូវបានគេចាត់ទុកថាជួបប្រទះនឹងហានិភ័យសម្រាប់មនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។ កាលពីអាយុ ២០ ឆ្នាំ Gillett បានបរិភោគអាហារដែលមានជាតិកាឡូរីរហូតដល់ទៅ ៧០០០ ក្នុងមួយថ្ងៃ រួមទាំងអាហារសម្រន់ផ្សេងៗទៀត។ ការបរិភោគបែបនេះធ្វើឲ្យគាត់មានទម្ងន់កាន់តែធ្ងន់ទៅៗរហូតដល់ ២៦៥ គីឡូក្រាម ដែលធ្វើឲ្យគាត់កាន់តែពិបាកធ្វើចលនា។ ក្រោយមកគាត់បានសម្រេចចិត្តធ្វើការសម្រក់ទម្ងន់ដោយធ្វើការកំណត់របបអាហារ និងហាត់ប្រាណជាប្រចាំ ទីបំផុតគាត់ក៏ទទួលបានជោគជ័យ៕

មតិយោបល់