ព័ត៌មានជាតិ

ម្សៅបំពង ខូចគុណភាព ជាច្រើន ត្រូវមន្ត្រីសាខាកាំកុងត្រូលរកឃើញ នៅផ្សារដើមគ

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីជំនាញបាននាំយករថយន្តពិសោធន៏ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ចុះពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ នៅផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជាលទ្ធផលរកឃើញ៖ ម្សៅបំពង ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២១កញ្ចប់។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមកធ្វើការកម្ទេចចោលភ្លាមៗនៅនឹងកន្លែង និងបានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់