ព័ត៌មានជាតិ

ចាប់ខ្លួន​ជនសង្ស័យ​នៅ​ពីក្រោយ​ហេតុការណ៍​ឆេះ​អគារ​កុងស៊ុល​ចិន​នៅ​អាមេរិក​

ទីក្រុង​ប៉េកាំង​៖​ប៉ូលិស FBI បាន​ចេញមក​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា​ខ្លួន​បាន​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ដែល​ស្ថិត​នៅ​ពីក្រោយ​ហេតុការណ៍​ឆាបឆេះ​អគារស្ថាន​កុងស៊ុល​ចិន​ប្រចាំ​នៅ​រដ្ឋ Los Angeles កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ដែល​បាន​ធ្វើឲ្យ​ភាគី​ចិន​មាន​ការ​អន់ចិត្ត​ផង​ដែរ​នោះ​ចំពោះ​សុខ​សុវត្ថិភាព​របស់​បុគ្គលិក​របស់ខ្លួន​។​

​នៅក្នុង​ស​ន្និសិត​កាសែត​មួយ​ដែល​បាន​រៀបចំ​ដោយ FBI បាន​បញ្ជាក់​ពី​អត្តសញ្ញាណរ​បស់​ជនសង្ស័យ​ដែល​មាន​សញ្ជាតិត​ជា​ជនជាតិ​ចិន​មាន​ឈ្មោះ Yan Feng អាយុ 39 ឆ្នាំ​ដែល​មាន​ទីលំនៅ​រស់នៅក្នុង​សហរដ្ឋអាមេរិក​។​គាត់​បាន​ចូលខ្លួន​មក​សារភាព​ដោយ​ខ្លួនឯង​នៅ​ស្ថានីយ​ប៉ូលិស​ក្នុង​ស្រុក​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ហើយ​បន្ទាប់​មក​គាត់​ត្រូវបាន​គេ​ចោទ​ទោស​ចំនួន 2 ករណី​ដោយ​ការបំផ្លិចបំផ្លាញ​អគារ​រដ្ឋាភិបាល​បរទេស​និង​បទ​បង្ក​អគ្គិភ័យ​។​
FBI មិន​បញ្ជាក់​ពី​មូលហេតុ​ដែល​ជម្រុញ​ឲ្យមាន​ការប្រព្រឹតិ្ត​បែបនេះ​ចំពោះ​ជនល្មើស​រូប​នេះ​ឡើ​យ​ប៉ុន្តែ​ខ្លួន​បានបញ្ជាក់​ថា​វា​មិន​មែន​ក្នុង​ករណី​ភេ​វរ​កម្ម​ណាមួយ​ឡើយ​៕​
343510_Chinese consulate

មតិយោបល់