ទីក្រុងវ៉ាស៊ិនតោន៖នាថ្ងៃពុធម្សិលមិញនេះអ្នកបើកបរម្នាក់នៅក្នុងចំណោមមនុស្ស 5 នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយរបស់កងទ័ពជើងទឹកអាមេរិកនៅរដ្ឋ Virginia ។
សាកសពត្រូវបានរកឃើញក្រោយការធ្លាក់នៃឧទ្ធម្ភាគចក្រមួយដែលត្រូវបានគេដឹងថាកំពុងស្ថិតនៅក្នុងបេសកកម្មហ្វឹកហាត់មួយរបស់កងទ័ពជើងទឹកជាមួយនឹងឧទ្ធម្ភាគចក្រុមផ្សេងទៀតដែលអ្នករបួស 3 នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Norfolk General ដើម្បីទទួលការព្យាបាល។នៅពេលជាមួយគ្នារបាយការណ៍មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណនៃមនុស្សទាំង 5 នាក់នោះទេដោយសារតែក្រុមជួយសង្គ្រោះនៅបន្តស្វែងរកមនុស្សម្នាក់ទៀតនៅឡើយ។
កងកម្លាំងជើងទឹករបស់អាមេរិកបានចេញមកប្រកាសថាឧទ្ធម្ភាគចក្រប្រភេទ MH-53E Sea Dragon ដែលកំពុងតែស្ថិតនៅក្នុងសមយុទ្ធហ្វឹកហាត់មួយនៅពេលដែលហេតុការណ៍បានកើតឡើង៕
មតិយោបល់