ព័ត៌មានជាតិ

សូមអ្នកមានរថយន្តប្រុងប្រយ័ត្ន! សមត្ថកិច្ចឃាត់ ចោរលួចកញ្ចក់រថយន្ត នៅខណ្ឌចំការមន

ភ្នំពេញៈ នៅវេលាម៉ោង ៣ទាបភ្លឺឈានចូលថ្ងៃទី២៤ ខែមិនា​ ឆ្នាំ២០១៩ កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចកញ្ចក់រថយន្ត នៅចំណុចមុខផ្ទះលេខ៨៤j ផ្លូវ ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ជនសង្ស័យឈ្មោះ ណៃ ករណា ហៅ ម៉ាប់ ភេទ ប្រុសអាយុ ២៨ឆ្នាំ ស្នាក់នៅជាមួយយាយក្បែរមន្ទីរពេទ្យកាល់ម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរ មិនពិតប្រាកដ បានរកឃើញ កញ្ចក់រថយន្ត ២ គូរនៅក្នុងថង់ខ្មៅ

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំមកប៉ុស្តិ៍ទំនប់ទឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការខណ្ឌចំការមន៕

មតិយោបល់