ព័ត៌មានជាតិ

ទទួលបាន​ប្រាក់​សំណង 3,4 លាន​ដុល្លារ​ក្រោយ​ការចោទប្រកាន់​ជាប់ទោស​ជិត 2 ទស្សវត្ស​

បុរស​អ្នករស់នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ម្នាក់​ដែល​បាន​ទទួល​ទោស​និង​ជាប់ពន្ធ​ធនាគារ​អស់​រយៈពេល 17 ឆ្នាំ​ត្រូវបាន​តុលាការ​កាត់ទោស​សា​ជា​ថ្មី​ហើយ​ដោយ​ប្រកាស​ឲ្យ​រូច​ទោស​និង​ទទួលបា​ន​ប្រាក់​សំណង​ប្រមាណ 3,4 លាន​ដុល្លារ​លើ​ការចោទប្រកាន់​មិន​ត្រឹមត្រូវ​នេះ​។​

​លោក Martin Tankleff អាយុ 42 ឆ្នាំ​ត្រូវបាន​តុលាការ​របស់​រដ្ឋ​របស់​អាមេរិក​ដាក់ទោ​ស​លោ​ក​តាំងតែ​ពី​អាយុ 25 ឆ្នាំ​ទៅ​លើ​ករណី​ស្លាប់​របស់​ឪពុក​ម្តាយ​របស់​លោក​ដោយ​ចោទប្រកាន់​ថា​លោក​ជា​ឃាតករ​សម្លាប់​មនុស្ស​នៅក្នុង​ឆ្នាំ 1988 ។​

Eric Schneiderman ស្មាក្តី​របស់លោក Tankleff បាន​និយាយថា​លោក Tankleff ធ្លាប់​បាន​ស្នើរ​ឲ្យមាន​ការសងប្រាក់​ជម្ងឺចិត្ត​លើ​ករណី​នេះចំ​នួន 3,375,000 ដុល្លារ​អាមេរិក​តាំងតែ​ពី​ឆ្នាំ 2010 មកម្ល៉េះ​ហើយ​នៅក្នុង​សេចក្តីប្រកាស​មួយ​របស់​ក្រុម​ការពារ​ច្បាប់​របស់​លោក​បាន​បញ្ជាក់​ថា​លោក Tankleff មាន​ការពេញចិត្ត​ទៅ​ការ​ធ្វើ​សំណង​មួយ​នេះ​។​
​លោក Tankleff ក៏​បាន​និយាយ​ផងដែរ​ថា​លោក​ពិតជា​អរគុណ​ទៅនឹង​ការគាំទ្រ​និង​ជឿជាក់​លើ​ភាព​បរិសុទ្ធ​របស់​លោក​ពី​សំណាក់​មិត្តភ័ក្ត​ដទៃ​ទៀត​តាំងតែ​ពី 25 ឆ្នាំ​មកហើយ​នោះ​៕​
image.img

មតិយោបល់