ព័ត៌មានជាតិ

ចិន​លក់​រថយន្ត​កើនឡើង ១៣,៩%

ប៉េកាំង៖ ​ការលក់​រថយន្ត​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង ១៣,៩​ភាគរយ​នៅក្នុង​ឆ្នាំ ២០១៣ ដោយ​មាន​ចំនួន ២១.៩៨​លាន​គ្រឿង​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សមាគម​រោងចក្រ​ផលិត​រថយន្ត​ចិន បានបង្ហាញ​ឲ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​។​

china-cars

​ក្រុមអ្នកវិភាគ​បាន​រំពឹងថា តួលេខ​រថយន្ត​ដែល​លក់​បាន​នៅក្នុង​ឆ្នាំ ២០១៣ បាន​មិន​ដល់​របាយការណ៍​ដែល​បានបញ្ជាក់​ដូចខាងលើ​ឡើយ ហើយ​បើ​ធៀប​នឹង​ឆ្នាំ ២០១២ បាន​កើនឡើង ៩,៦​ភាគរយ​។​

​ផលិតផល​រថយន្ត​នៅក្នុង​ប្រទេស​ចិន​បាន​កើនឡើង ១៤,៨​ភាគរយ ធៀប​នឹង​ឆ្នាំ ២០១២ ដោយ​មាន​ចំនួន​សរុប ២២,១២​លាន​គ្រឿង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ចិន​ជា​ទីផ្សារ​រថយន្ត​ធំ​លំដាប់​កំពូល​នៅក្នុង​ពិភពលោក ហើយ​ក៏​ប្រទេស​ដែល​មាន​រោងចក្រ​ផលិត​រថយន្ត​ច្រើនជាងគេ​ផងដែរ​៕​

មតិយោបល់