ព័ត៌មានជាតិ

សង្ស័យបែកថ្នាំខ្លាំង បុរសម្នាក់ជិះម៉ូតូ បុកវិមានឯករាជ្យទាំងកណ្តាលថ្ងៃ រងរបួសស្រាល

ភ្នំពេញៈ បើតាមសមត្ថកិច្ច បានឲ្យដឹងថា បុរសម្នាក់ដែលមានអាការៈបែកថ្នាំយ៉ាងខ្លាំង បានជិះម៉ូតូមួយគ្រឿង ទៅបុកវិមានឯករាជទាំងកណ្តាលថ្ងៃ បង្កឲ្យបែកអស់គំរបភ្លើងហ្វាចំនួន ២ ខណៈខ្លួនរងរបួសស្រាល និងចំណែកម៉ូតូវិញរងការខូចខាតផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ១៥នាទីរសៀល ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៧ នៅចំណុចវិមានឯករជ្យ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានជិះម៉ូតូម៉ាក ZOOMER-X ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១FS-៩៩២៧ មួយគ្រឿងតែម្នាក់ឯង តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់កន្លែងកើតហេតុ ក៏ទៅបុកខឿនវិមានឯករាជ្យ បណ្តាលឲ្យបែកគំរបភ្លើងហ្វាអស់ចំនួន ២តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ ធ្វើការវាស់វែង និងបញ្ជូនទាំងបុរសអ្នកបើកបរ និងម៉ូតូយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់