យោងតាមប្រភពព័ត៌មានបរទេសនានា បានចុះផ្សាយឲ្យដឹងពីប្រភេទម៉ាស្សាប្លែកៗ ដែលអ្នកនឹងកម្រជួបប្រទះ ។និយាយទៅហាក់ដូចជារឿងភូតភរ ថាវាមិនមែនជារឿងពិតនោះទេ ប៉ុន្តែជួសដៃឲ្យកាម៉ាស្ស៉ា ដោយប្រើឲ្យសត្វពស់លូន នៅលើខ្លួនរបស់អតិថិជន ដោយវាលូនទៅកាន់គូថ សក់ និងសុដន់ ដែលធ្វើឲ្យអតិថិជនទទួលបានអារម្មណ៍ដ៏កម្រជាក់ជាមិនខានឡើយនៅលើទឹកដីសហរដ្ឋអាមេរិក។
ដោយឡែក ឯកសារ របស់ Alison Lowenstein ក៏បានឲ្យដឹងពីប្រភេទម៉ាស្ស៉ា ផ្សេងពីនេះ នោះគឺ ការម៉ាស្សាសេះ ដែលមាននៅក្នុងកសិដ្ឋាន នៅប្រទេសអ៊ីស្រាអ៊ែល និងជាប្រភេទស្ប៉ា ឬម៉ាស្ស៉ា ដ៏ប្លែកបំផុតរបស់ពិភពលោក ។
ឧស្សាហកម្ម ស្ប៉ា ឬម៉ាស្សា ក្នុងរយៈពេលមួយទស្សវត្យរ៍ ចុងក្រោយមកនេះ បានកើនឡើង ចំនួន ២០៦០០កន្លែង នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០០៩ និងមានចំនួន ៥៦៧៨ កន្លែង នៅក្នុងឆ្នាំ ១៩៩៩ នេះបើយោងតាមស្ថិតិស្ប៉ា អន្តរជាតិបានចុះផ្សាយ។
មតិយោបល់