កាលពីថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៣ កន្លងទៅនេះ ខាងគេហទំព័រ The Sun បានចុះផ្សាយនៅលើទំព័រមុខរបស់ខ្លួនដ៏គួរឲ្យចង់អស់សំណើច ជាមួយនឹងរូបភាពរបស់កីឡាករ ខ្សែការពាររបស់បិសាចក្រហម Smalling តែរងការរិះគន់មិនតិចនោះទេ ។រូបភាពរបស់ កីឡាករ Smalling ស្ថិតនៅក្នុងឈុតមួយ ជាអ្នកបំផ្ទុះគ្រាប់បែក អត្តឃាត ដែលមើលទៅពិតជាទាក់ទាញ និងអស្ចារ្យបំផុត ហើយក៏ជារូបភាពធ្វើឲ្យប៉ះពាល់ដល់អ្នកដែលបាត់បង់សាច់ញាតិដោយបំផ្ទុះគ្រាប់បែកលើពិភពលោកផងដែរ។
រូបភាពមួយសន្លឹកនេះ គ្រាន់តែឃើញ វាបានធ្វើឲ្យគេនឹកឃើញដល់មនុស្សទាំងឡាយ ដែលស្លាប់ដោយសារតែ បំផ្ទុះអត្តឃាត និងមានភាពប៉ះពាល់ខ្លះដែរចំពោះភាពឈឺចាប់របស់ មនុស្សទាំងនោះដែលបាត់បង់សាច់ញាតិ ដោយសារតែបំផ្ទុះគ្រាប់បែក។
តាមដឹងរូបថតមួយសន្លឹកនេះដែរគឹជារូបថត ដែលកីឡាករ បិសាចក្រហមរូបនេះ និងមិត្តស្រីបានប្រារព្ធកម្មវិធីជប់លៀងជាមួយនឹងគ្នា ក្រោយថ្ងៃកំណើត និងបុណ្យណូអែល ដោយស្លៀកពាក់ក្នុងឈុតយោធា ដែលជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ។ម្យ៉ាងវិញទៀតគាត់គ្មានបំណងចង់ធ្វើឲ្យប៉ះពាល់ ដល់អារម្មណ៍អ្នកដែលបាត់បង់សាច់ញាតិក្នុងបំផ្ទុះគ្រាប់បែកឡើយ ។ នេះបើតាមសម្តីតំណាងក្លិប បិសាចក្រហមបានប្រាប់។
ជាមួយនឹងរឿងអាស្រូវនេះ វាអាចធ្វើឲ្យ អ្នកគ្រប់គ្រង David Moyes ឈឺក្បាល រងការស្តីបន្ទោសពីថ្នាក់លើ និងយកមកស៊ុតពីលើ កីឡាករ Smalling ផងដែរ ។បច្ចុប្បន្ននេះដែរ ក្លិបបិសាចក្រហម ហាក់ដូចជាលេងមិនសូវបានល្អឡើយ ហើយក៏មិនចង់បានរឿងអាស្រូវនៅខាងក្រៅច្រើននោះដែរ៕
មតិយោបល់