ព័ត៌មានជាតិ

ដំឡូង​ចម្លែក​មាន​រូបរាង​ដូច​ជា​សុដន់​ស្ត្រី​

​ក្នុង​រយៈពេល ៣០ ឆ្នាំ​កន្លងមក​ដែល​លោក Kevin Stokes ជា​អ្នក​ប្រកប​របរ​ដាំដំឡូង ហើយ​នៅពេល​ដែល​ប្រមូល​ផល​ម្តងៗ​គ្មាន​អ្វី​ខុស​ប្រក្រតី​ឡើយ​។ ប៉ុន្តែ​នេះ​ជា​ករណី​លើកទីមួយ​នៅក្នុង​ជីវិត​ប្រកប​របរ​ដាំដំឡូង​របស់គាត់ ដែល​មាន​ដំឡូង​ចម្លែក​ដូចជា​សុដន់​របស់​ស្ត្រី​។ លោក Stokes ដែល​ជា​ម្ចាស់​នៃ​ចម្ការ​បាន​និយាយថា​បុគ្គលិក​របស់​គាត់​មាន​ការភ្ញាក់ផ្អើល​ផង ចង់​សើច​ផង​នៅ​ពេល​ដែល​ឃើញ​ដំឡូង​ដែល​មាន​រូបរាង​ដូច​ជា​សុដន់​ស្ត្រី​ជា​លើកដំបូង​។ បច្ចុប្បន្ន​នេះ​លោក Stokes កំពុងតែ​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​រក្សា​ទុក​ដំឡូង​មួយ​នេះ តែ​ជា​បណ្តោះអាសន្ន​លោក​គ្រាន់តែ​ទុក​វាឲ្យ​នៅ​កន្លែង​ត្រជាក់​ដើម្បី​រក្សា​ឲ្យបាន​យូរ​។ ម្យ៉ាងទៀត​គេ​សង្ឃឹម​ថា​ដំឡូង​នេះ​នឹង​ក្លាយទៅជា​វត្ថុ​លក់​ដេញថ្លៃ​ក្នុង​គោលបំណង​ស្វែងរក​សប្បុរសធម៌​សម្រាប់​ជួយ​ដល់​ស្ត្រី​ដែល​មាន​ជម្ងឺ​មហារីក​សុដន់​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​៕
potatoes

មតិយោបល់