សហរដ្ឋអាមេរិកបានបញ្ជាក់ច្បាស់ហើយពីការដកចេញនៃបុគ្គលិកធ្វើការនៅស្ថានទូតអាមេរិកប្រចាំនៅក្នុងទីក្រុងដេលីរបស់ឥណ្ឌាក្រោយមានការស្នើរសុំពីភាគីឥណ្ឌា។ខាងភាគីអាមេរិកបានសម្រេចធ្វើការដកចេញភ្លាមៗដែរតែខ្លួនបានប្រកាសពីភាពសោកស្តាយនិងការសង្ឃឹមថានឹងអាចធ្វើឲ្យមានភាពប្រសើរឡើងវិញនូវរឿងរ៉ាវដែលបានកើតឡើង។
បញ្ហាតំបូងបានផ្ទុះឡើងនៅពេលដែលរដ្ឋទូតឥណ្ឌាប្រចាំនៅក្នុងទីក្រុងញូវយ៉កអ្នកស្រី Devyani Khobragade ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងញូវយ៉កក្រោយការចោទប្រកាន់ពីបទក្លែងបន្លំនិងបង់លុយសម្រាប់ធ្វើទិដ្ឋាការសម្រាប់អ្នកថែរក្សាផ្ទះផ្ទាល់របស់អ្នកស្រីក្នុងការមករស់នៅក្នុងប្រទេសអាមេរិក។
គួរបញ្ជាក់ថាអាមេរិកបានបញ្ជូនអ្នកស្រីរដ្ឋទូតឥណ្ឌាប្រចាំទីក្រុងញូវយ៉កឲ្យត្រឡប់មកទីក្រុងដេលីវិញនៅល្ងាចថ្ងៃសុក្រម្សិលមិញនេះ៕
មតិយោបល់