ថ្មីនេះលោកប្រធានាធិបតីបារាំង Francois Hollande បានធ្លាប់ប្រកាសថាគាត់កំពុងពិចារណាទៅលើការប្តឹងតវ៉ាទស្សនាវដ្ដីមួយដែលបានសរសេរចុះថាលោកមានស្នេហាលួចលាក់ជាមួយនឹងតារាសម្តែងស្រី Julie Gyet ដែលមានអាយុ 41 ឆ្នាំហើយលោកបានរៀបរាប់ថាវាជាការរំលោភលើសិទ្ធិរស់នៅឯកជនរបស់លោកបើទោះជាលោកមិនធ្លាប់បដិសេធពីចំណងស្នេហាមួយនេះក៏ដោយ។
ទស្សនាវដ្ដី Closer ដែលជាទស្សវដ្ដីដែលបានសរសេររៀបរាប់ពីរឿងរ៉ាវស្នេហាក្តៅគគុករបស់ប្រធានាធិបតីក្រោយមកបាននិយាយថាខ្លួននឹងលប់ចោលព័ត៌មានដែលមាននៅក្នុងគេហទំព័ររបស់ខ្លួនដោយយោងទៅលើការស្នើរសុំរបស់តួសម្តែងស្រី Julie Gayet រូបនោះ។ទស្សវដ្ដីមួយនេះបានបញ្ជាក់ទៀតថាមេធាវីរបស់តារាសម្តែងស្រីដែលត្រូវបានចោទប្រកាន់នោះបានធ្វើការស្នើរសុំឲ្យពួកយើងធ្វើការលប់ចោលនូវព័ត៌មានដែលទស្សវដ្ដីបានសរសេរទាំងអស់នោះចេញពីគេហទំព័រនៅខណៈដែលមិនមានប្រតិកម្មណាមួយទៅលើកាសែតដែលបានបោះពុម្ពនោះហើយលក់អស់ទៅហើយនោះឡើយ៕
មតិយោបល់